​មេ​ឆ្នោត​លួច​រួមរ័ក​នឹង​កូនកញ្ច្រែង​ជាង​៤​ឆ្នាំ ​ខាង​ស្រី​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​

922
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ មេ​ឆ្នោត​ម្នាក់​ដើរ​ប្រមូល​លុយ​ល្បែង​ឆ្នោត​យូរៗ​លួច​​ស​ម្ងំរួមភេទ​ជាមួយ​កូនកញ្ច្រែង​ស្រី​ជាង​៤​ឆ្នាំ​។ ​រយៈពេល​ជាង​៤​ឆ្នាំ​ភ្លេចខ្លួន ​ភ្លាត់ស្នៀត​ បែ​រជា​យក​រូប​ពេល​រួមរ័កជាមួយ​ស្រី​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក បែ​ករឿង​ខាង​ស្រី​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​។​ការឃាត់ខ្លួន​នៅផ្ទះ​សំណាក់​មានសម្បត្តិ​ ភូមិ​ថ្នល់បំបែក​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ​កាលពី​ថ្ងៃទី​២៨​ ខែមេសា ឆ្នាំ​២០១៩ ។​

​មេ​ឆ្នោត​ជាប់​ជា​ជនសង្ស័យ​ឈ្មោះ ហង្ស សិង្ហ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ លក់ដូរ និង​ជា​មេ​ឆ្នោតប្រចាំ​តំបន់ មាន​លំនៅ​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។ មាន​ប្រពន្ធ​និង​កូន​៤​នាក់ មាន​ស្រុកកំណើតខេត្ត​ព្រះ​ត្រពាំង ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​។

តែមួយ​រយៈក្រោយ​បែក​រឿង បាន​រត់គេចខ្លួន​ទៅ​ស​ម្ងំស្នាក់​នៅឯ​ខេត្តព្រះវិហារ ។ ចំណែក​ភាគី​ស្រី​ស្នេហ៍ជា​កូនកញ្ច្រែង​កត់​កន្ទុយលេខ​ជាដើម​បណ្តឹង មានឈ្មោះ ឃ ច រ អាយុ​២៣​ឆ្នាំ មុខរបរកត់​កន្ទុយលេខ មាន​លំនៅសង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​សម្តី​ភាគី​ចុងចោទ​បានឱ្យដឹងថា​ ខ្លួន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​នារី​ម្នាក់​ជា​កូនកញ្ច្រែង​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មកហើយ លើកចុងក្រោយដោយសារ​បែកធ្លាយ​រឿងថតរូប​អាសអាភាស​ពេលដែល​រួម​រ័កម្តងៗ ខាង​ស្រី​ប្តឹង​ប៉ូលិស​ចាប់ខ្លួនពីបទ​បរិហារ​កេ​រ្តិ៍ ។​

ជនសង្ស័យ​ត្រូវបាន​ខាង​ស្រីប្តឹង​ចោទប្រកាន់ពីបទបរិហារ​កេ​រ្តិ៍បង្ហោះ​រូប​អាសអាភាស​ពេលដែល​ដេក​ជាមួយគ្នា​ ប្តឹង​ទាម​ទារជំងឺចិត្ត​២​ម៉ឺន​ដុល្លារ​។​ខាង​ប្រុស​ហ៊ាន​ត្រឹ​ម៥០០​ដុល្លារ​ ចរចា​មិនត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ចាត់ការ​បន្ត​តាម​នីតិវិធី ៕S/​Ha