​មេ​នគរបាល​ខណ្ឌ​ថា​សោកស្តាយ​ការធ្វេសប្រហែស​របស់​ម​ន្ត្រី​ខ្លួន​ធ្វើឱ្យ​សង្ស័យ​ម្នាក់​រត់​រួច​នៅ​តុលាការ​

251
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​លោក​ម៉េង​វិមាន​តារា​អធិការនគរបាល​ខណ្ឌ​មានជ័យ​បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ការធ្វេសប្រហែស​របស់​ម​ន្ត្រី​លោក​។​ប៉ុន្តែ​លោក​ថា​នៅពេលនេះ​លោក​បាន​បញ្ជា​កម្លាំង​ជំនាញ​ដើម្បី​តាម​ស្រាវជ្រាវ​តាម​ចាប់​ត្រឡប់មកវិញ​នូវ​ជន​ត្រូវ​ចោទ​ដែលជា​ចោរ​កាច់ក​ម៉ូតូ​ម្នាក់​បាន​រត់គេចខ្លួន​ចេញពី​បរិវេណ​តុលាការក្រុង​ដោយ​សុវត្ថិភាព​កាលពី​រសៀល​ថ្ងៃទី​១៨​ខែសីហា ឆ្នាំ​២០១៩ ។

​ជន​ត្រូវ​ចោទ​ដែល​បាន​លួច​រត់​មានឈ្មោះ​អឹម​រតនៈ​ហៅ​អា​កណ្ដុរ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​មិន​ពិត​ប្រាកដជា​អតីតមន្ត្រី​នគរបាលរ​ដ្ឋ​បាល​បឹងទំពន់​រស់​ភូមិ​ព្រែក​ទាល់​សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​។​គួររំលឹកថា​ជន​ត្រូវ​ចោទ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​នៅពេលដែល​រូបគេ​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​៕S/

#