​មេ​នូ​ឡាយ​ហ្វ៍​រៀបចំ​កម្មវិធី​សុខភាព​បេះដូង “My Heart, Your Heart”

797
ចែករម្លែក
  • 8
    Shares

ដោយ​:​គឹម ប៊ុន / ភ្នំពេញ​:​កម្មវិធី​សុខភាព​បេះដូង “MyHeart,YourHeart” ដែលជា​កម្មវិធី​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​សុខភាព​បេះដូង និង​ដើម្បី​ជំរុញ​ដល់​ប្រជាជន​កម្ពុជា ក្នុងការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ និង​មាន​ភាព​សកម្ម​ត្រូវបាន​ក្រុមហ៊ុនមេ​នូ​ឡា​ហ្វ៍ រៀបចំ​ធ្វើ​កាលពី​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ធ្វើ​បទ​បង្ហាញ និង​ការធ្វើ​វេទិកា​ពិភាក្សា ស្តីពី​សុខភាព​បេះដូង​និង​សម្ពាធ​ឈាម​។ ពិធី​ក៏​ក្រោម​ការចូលរួម​ពី​គ្រូពេទ្យ​ឆ្នើម​ពីររូប​គឺ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ផ្នែក​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​លោក​វេជ្ជបណ្ឌិត ថេ​ង យូរ​ដាលីន វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​និង​ជំងឺ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេ​នូ​ឡា​ហ្វ៍ ខេ​ម​បូ​ឌា បាន​មាន​ប្រសា​ស៍​ថា ក្រុមហ៊ុន មេ​នូ​ឡា​ហ្វ៍ តែងតែ​គាំទ្រ​យ៉ាង​ពេញទំហឹង លើ​ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​។ កម្មវិធី​សុខភាព​បេះដូង​នា​ព្រឹក​នេះ បាន​ផ្សារភ្ជាប់​យ៉ាង​ល្អ​ទៅនឹង​គោលដៅ​របស់​យើង​ក្នុង​ការជួយ​ធ្វើ​ឲ្យ​ការសម្រេចចិត្ត​របស់​ប្រជាជន​កាន់​តែមាន​ភាពងាយស្រួល និង​ជីវិត​របស់​ពួកគាត់​កាន់តែ​ប្រសើរឡើង​។ បេះដូង​ជា​ផ្នែក​មួយ​ដ៏​សំខាន់បំផុត សម្រាប់​ជីវិត​របស់​យើង​ហើយ​នៅពេលដែល​បេះដូង​មាន​សុខ​ភាពល្អ គឺ​ប្រៀបដូចជា​យើង​ទទួលបាន​ទ្រព្យ​ដ៍​មានតម្លៃ​បំផុត​មួយ​ផងដែរ​។​

​លោក​បាន​បន្ថែមថា យើង​ប្តេជ្ញា​ក្នុង​ការជួយ​កសាង​អនាគត​ដែលមាន​ភាពរឹងមាំ​ផ្នែក​ហរិញ្ញវត្ថុ និង​ពោរពេញ​ដោយ​សុខ​ភាពល្អ​ជូន​ដល់​គ្រួសារ​កម្ពុជា​។ ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​នេះ យើង​ទើបតែ​បាន​សម្ពោធ​ជា​ផ្លូវការ នូវ​អត្ថប្រយោជន៍​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​កាលពី​ខែកក្កដា​ឆ្នាំនេះ ដែលមាន​អត្ថប្រយោជន៍​នេះ​ផ្តល់នូវ​ការការពារ​ហរិញ្ញវត្ថុ​រហូតដល់​១០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​នានា​រួមទាំង​ជំងឺ​បេះដូង​ផងដែរ​។​ ​

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ផ្នែក​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា មានប្រសាសន៍ថា កម្មវិធី​នេះ​មាន​សារ​:​សំខាន់​ណាស់​សម្រាប់​សាធារណៈជន ដើម្បី​យល់ដឹង​ឲ្យ​កាន់តែច្បាស់​អំពី​សុខភាព​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​បេះដូង​។ ទោះបីជា​ជំងឺ​បេះដូង​មិនមែនជា​ជំងឺឆ្លង​ក៏ដោយ ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​សុខភាព និង​អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​ទទួលមរណភាព​ផងដែរ​។ ការសិក្សា​យល់ដឹង​បន្ថែម គឺជា​គន្លឹះ​នៃ​ការការពារ​ពី​ការកើត​ជំងឺ​បេះដូង​នេះ​។​

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ទៀតថា ទឹកប្រាក់​បរិច្ចាក​សប្បុ​រសធម៌​របស់​ក្រុមហ៊ុន មេ​នូ​ឡា​ហ្វ៍ ខេ​ម​បូ​ឌា នឹងត្រូវ​ប្រើប្រាស់ ដើម្បី​ជួយ​ដល់​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា ក្នុងការ​អប់រំ​និង​លើកកម្ពស់​ដល់​ការយល់ដឹង​អំពី​សុខភាព​បេះដូង​ទៅកាន់​បណ្ឌិត​ប្រជា​ជាន​កម្ពុជា​លើសពីនេះទៅទៀត ទឹកប្រាក់​សប្បុរស​ធ​ម៍​នេះ​នឹង​ជួយ​គាំទ្រ​ដល់​ការផ្តល់​ការអប់រំ​បន្ថែម​ទៅកាន់​វេជ្ជបណ្ឌិត​កម្ពុជា ដូច្នេះ​យើង​អាចជួយ​កែលម្អ​គុណភាព នៃ​ការព្យាបាល និង​អាច​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​របស់​យើង​ផ្តល់​ការព្យាបាល​ដោយ​ឥតគិតថ្លៃ ដល់​សហគមន៍​ក្រីក្រ​ផងដែរ​។​

​ក្រុមហ៊ុន មេ​នូ​ឡា​ហ្វ៍ ខេ​ម​បូ​ឌា បានចាប់ផ្តើម​ប្រ​ត្តិ​ប​ត្តិ​ការ​របស់ខ្លួន​នៅ​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១២ និង​ជាទី​ផ្សារ​ចុងក្រោយ​របស់ ក្រុមហ៊ុន មេ​នូ​ឡា​ហ្វ៍ ហ្វា​យ​នៃ​នស​ល ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈាន​មុនគេ​មួយ ក្នុង​ពិភពលោក​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដែលមាន​ភាគហ៊ុន​បរ​ទេស​១០០%​ដំបូង​គេ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន មេ​នូ​ឡា​ហ្វ៍ ខេ​ម​បូ​ឌា បាន​ប្តេ​ជ្ងា​ចិត្ត​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ផ្នែក​ការពារ​ហិរញ្ញវត្ថុ​ដែល​ស្ថាប័ន​Asia Pacific Customer Service Consotium (APCSC) ដែល​រួមមាន​ពានរង្វាន់​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ប្រចាំឆ្នាំ ពានរង្វាន់​ភាពជា​អ្នកដឹង​នាំ​សកម្មភាព​ត្រូវ​សង្គម​ប្រចាំឆ្នាំ និង​ពានរង្វាន់​កិត្តិនាម​ក្រុមហ៊ុន​ឆ្នើម​ប្រចាំឆ្នាំ​។​

​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​ហ្វា​យ​នេន​សល គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ជួយ​ប្រជាជន​ក្នុងការ​សំរេចចិត្ត​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល និង​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើ​ឡើង​។ យើង​បាន​ដំណើរការ​ជា​ក្រុមហ៊ុន John Hancock នៅ​សហរដ្ឋអាមេរិក និង​ជា​ក្រុម​ហ៊ុម​មេ​នូ​ឡាយ​ហ្វ៍​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​។ យើង​បានផ្តល់​ការប្រឹក្សា​ហរិញ្ញវត្ថុ ដំណោះស្រាយ​ធានារ៉ាប់រង ព្រមទាំង​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ជូន​ដល់​អតិថិជន​ជា​លក​ណ្ខ​:​បុគ្គល ជា​ក្រុម និង​ស្ថាប័ន​។ គិត​ត្រឹម​ចុងឆ្នាំ​២០១៧ យើង​មាន​បុគ្គលិក​បម្រើ​ការងារ​ប្រមាណ​៣៥០០០​នាក់ ភ្នាក់ងារ​ធានារ៉ាប់រង​ប្រមាណ​៧៣០០០​នាក់ និង​ដៃគូរ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​រាប់ពាន់​ដៃគូ​ផ្សេងទៀត ដែល​កំពុង​បម្រើសេវា​កម្ម​ជូន​អតិថិជន​ប្រមាន​២៦​លាន​នាក់​។ គិត​ត្រឹម​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៨​យើង​មាន​សាច់ប្រាក់​ប្រ​ត្តិ​ប​ត្តិ​ការ​ចំនួន​១,១​ទ្រី​លាន​ដុល្លារ​កាណាដា ឬ ៨៤៩ ពាន់​លាន​ដុល្លារ​អាមេរិក​ដែលជា​ទ្រព្យសកម្ម​។​គិត​ត្រឹម​រយ​:​ពេល​១២​ខែ​ចុងក្រោយ យើង​បាន​បង់​ជូន​ជា​អត្ថប្រយោជន៍ ការប្រាក់​និង​ការចំណាយ​ផ្សេងៗ​ជូន​ដល់​អតិថិជន​របស់​យើង​ដែលមាន​តម្លៃ​ជា​សាច់ប្រាក់​ចំនួន​២៧,៦ ពាន់​លាន​ដុល្លារ​អាមេរិក​។ យើង​មាន​ប្រ​ត្តិ​ប​ត្តិ​ការ​ធំ​នៅ​អាស៊ី កាណាដា​និង​សហរ​ដ្ធ​អាមេរិក ហើយ​យើង​បាន​បម្រើ​អតិថិជន​របស់​យើង​អស់​រយ​:​ពេល​ច្រើនជាង​១០០​ឆ្នាំ​មកហើយ​។ យើង​មាន​ស្នាក់ការ​កណ្តាល​ជា​សកល​របស់​យើង​នៅ​ទីក្រុង​Toronto ប្រទេស​កាណាដា​ហើយ​ក្រុមហ៊ុន មេ​នូ​ឡា​ហ្វ៍ Manulife Financial Corporation​បានធ្វើ​ប្រ​ត្តិ​ប​ត្តិ​ការ​អាជីវកម្ម​ជា​MFC​នៅ​ទីផ្សារ​មូលប័ត្រ តូ​រ៉ុ​ន​តូ (TSX) ញូវយ៉ក (NYSE) និង​ទីផ្សារ​មូល ប័ត្រ​ហ្វីលីពីន ហើយ​នៅលើ​ទីផ្សារ​មូលប័ត្រ​ហុងកុង (SEHK) ក្រោម​ឈ្មោះ 945៕