​មេ​ប៉ុស្តិ៍​ជ្រោយ​ស្តៅ​រង​ការប្តឹង​ពីបទ​បាញ់​គំរាម​លោក​មេឃុំ​ពេល​ផឹកស៊ី​

336
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មេ​ប៉ុស្តិ៍នគរបាល​ជ្រោយ​ស្តៅ​ម្នា​ក់រង​ការប្តឹង​ពី​លោក​មេឃុំ​ជ្រោយ​ស្តៅ​ពីបទ​ប្រើ​កាំភ្លើង​បាញ់​គំរាម​អាយុជីវិត​ពេល​ផឹកស៊ី​ស្រវឹង​ជោកជាំ​ហើយ​សុំ​បើក​បន​ល្បែងស៊ីសង​មិនបាន​។​ហេតុការណ៍​នេះ​កើតឡើង​នៅក្នុង​សាលាឃុំ​ជ្រោយ​ស្តៅ​ស្រុក​រតនមណ្ឌល​កាលពី​ល្ងាច​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៨​។​
​លោក​មេ​ប៉ុស្តិ៍​ជ្រោយ​ស្តៅ​ដែល​ត្រូវ​លោក​មេឃុំ​ប្តឹង​មានឈ្មោះ​ហែម​សុ​ផុន​ហៅ​ពៅ​។​ជននេះ​ត្រូវ​ប្រជាពលរដ្ឋ​និយាយ​រិះគន់ថា​ឱ្យតែ​ផឹកស៊ី​ស្រវឹង​តែងតែ​ប្រើ​អាវុធ​អាកា​បាញ់​គំរាម​ប្រជាពលរដ្ឋ​ពិសេស​បាញ់​ប្រពន្ធ​របួស​ដៃ​ពិការ​រហូត​សព្វថ្ងៃ​។​ចំណែក​លោក​មេឃុំ​ជ្រោយ​ស្តៅ​មានឈ្មោះ​ហ៊ិ​ន​ណាគ្រី​បាន​សន្យាថា​នឹង​លុបបំបាត់​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​ឱ្យអស់​។​

​មុនពេល​កើតហេតុ​លោក​មេ​ប៉ុស្តិ៍​ឈ្មោះ​ហែម​សុ​ផុន​ហៅ​ពៅ​បាន​សុំ​បើក​ល្បែងស៊ីសង​មួយកន្លែង​ដើម្បី​យក​ថវិកា​មកជួយ​អង្គភាព​។​តែ​លោក​មិន​អនុញ្ញាតឱ្យ​ជាដាច់ខាត​ទើប​មានការ​ខឹង​គុំ​គួ​នរូ​បលោក​។​លុះ​ថ្ងៃកើតហេតុ​លោក​បានឮ​សំឡេង​ផ្ទុះអាវុធ​នៅផ្ទះ​លោក​មេ​ប៉ុស្តិ៍​។​បន្ទាប់មក​លោក​មេ​ប៉ុស្តិ៍​រូបនេះ​បាន​កាន់​កាំភ្លើង​ដើរមក​ផ្ទះ​របស់លោក​ដោយមាន​ស​ភាពស្រវឹង​។​

​មន្ត្រី​ប៉ុស្តិ៍​ជួយ​ហាមឃាត់​ក៍​ស្ងប់​ទៅវិញ​ដោយមាន​ការព្រួយបារម្ភ​ទើប​លោក​ដាក់​ពា​ក្ត​បណ្តឹង​ទៅ​កងឯកភាព​ថ្នាក់ស្រុក​និង​ថ្នាក់​ខេត្ត​។​ករណី​ខាងលើនេះ​លោក​អ៊ឹម​កុសល​នាយរង​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការ​ខេត្ត​បានឱ្យដឹងថា​ចំពោះ​រឿងនេះ​លោក​បាន​ចុះ​ស្រាវជ្រាវ​រួចហើយ​គឺ​ករណី​បាញ់បោះ​សេរី​នេះ​ដោយសារ​មេ​ប៉ុស្តិ៍​ស្រវឹង​។

​រីឯ​ការបាញ់​គំរាម​លោក​មេឃុំ​គឺ​មិន​ពិត​ទេ​ដោយ​បច្ចុប្បន្ន​លោកស្នងការ​បានស្នើ​ឱ្យ​កងឯកភាព​ស្រុក​ជួយ​សម្រប​ស​ម្រូ​ល​ភាគី​ទាំងពីរ​សិន​ដោយ​មិនទាន់មាន​ការផ្លាស់ប្តូរ​ទេ​។​រហូតមកទល់​ពេលនេះ​លោក​ក៏​មិនទាន់​ទទួលបាន​លទ្ធផល​នៅឡើយ​។​

ដោយឡែក​លោក​មេឃុំ​នៅតែ​ស្នើ​សុំឱ្យ​លោកស្នងការ​ខេត្ត​ធ្វើការ​ផ្លាស់ប្តូ​រលោក​មេ​ប៉ុស្តិ៍​នេះ​ចេញ​ព្រោះ​លោក​មេ​ប៉ុស្តិ៍​រូបនេះ​ចង់​បើក​ល្បែងស៊ីសង​ដែល​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ហើយក៍​មិនឃើញ​ស្នងការ​ខេត្ត​ដាក់វិន័យ​អ្វី​ដែរ​៕S/