​មេ​ប៉ូលិស​ខេត្តព្រះវិហារ​ណែនាំ​ឱ្យ​មន្ត្រីក្រោមឱវាទ​ខិតខំ​បង្កើត​ស្នាដៃ​ក្នុងការ​បំពេញភារកិច្ច

578
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​រឿន​រើ​ន​ស្នងការរង​នគរបាល​ខេត្តព្រះវិហារ​និង​ជា​ជំនួយ​ការងារ​ដឹកនាំ​កម្លាំង​អន្តរាគមន៍​និង​តម្រួត​បទបញ្ជា​។​លោក​បាន​ជំរុញ​ឱ្យ​មន្ត្រី​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ឱ្យបាន​ល្អជា​ពិសេស​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​

​ក្នុងឱកាស​នោះ​លោក​បាន​ថ្លែងថា​”​កងកម្លាំង​ទាំងអស់​ត្រូវ​ប្រឹងប្រែង​បង្កើត​ស្នាដៃ​ថ្មីៗ​ដោយ​អនុវត្តន៍​តាម​ឋានានុក្រម និង​រៀនសូត្រ​បន្ថែម ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន ដកស្រង់​ពិសោធន៍​ពី ថ្នាក់ដឹកនាំ គោរព​វិន័យ និង​គោរព​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ដែល​ប្រគល់ជូន​”​។​

​លោក​ស្នងការរង​ក៏បាន​បន្តថា​កងកម្លាំង​ទាំងអស់​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​និង​មានការ​ឯកភាពគ្នា​រវៀង​អធិការ និង​មន្ត្រីក្រោមឱវាទ​គ្រប់ផ្នែក គ្រប់​ថ្នាក់​ទាំងអស់​ដើម្បី​ទទួល បាន​ជោគជ័យ​គ្រប់​ការងារ ។​លោក​បាន​បញ្ជាក់ទៀតថា​មន្ត្រី​ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​បំពេញការងារ​ត្រូវមាន​ការលើកសរសើរ​ពី​ថ្នាក់ដឹកនាំ​។​

លោក រឿន រើ​ន បាន​ផ្តាំផ្ញើ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្តព្រះវិហារ ដល់​កងកម្លាំង​ទាំងអស់​ដោយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការរក្សាសន្តិសុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ល្អ​។

​ជាពិសេស​ត្រូវការពារ​រាជរដ្ឋាភិបាល​ស្រប់ច្បាប់​ដែល​ប្រសូត្រ​ចេញពី​ការបោះឆ្នោត​និង​មិនត្រូវ​ជឿ​តាម​ពាក្យ​ញុះញង់​របស់​ក្រុមប្រឆាំង​ជាដាច់ខាត​ហើយ​កងកម្លាំង​ទាំងអស់​ត្រូវមាន​សុខ​ភាពល្អ​កម្លាំង​មាំមួន​ផងដែរ​៕S/​