​មេ​ប៉ូលិស​ខេត្ត​អញ្ជើញ​សួរសុខទុក្ខ​ក្មួយៗ​ដែល​កំពុង​បន្សាប​ថ្នាំញៀន​នៅ​មជ្ឈមណ្ឌល​ពិភព​នៃ​ក្តីសង្ឃឹម​

143
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​និង​សហការី​បាន​អញ្ជើញ​សួរសុខទុក្ខ​ក្មួយៗ​ដែល​កំពុងធ្វើការ​អប់រំ​កែប្រែ​(​បន្សាប​សារធាតុ​ញៀន​)​នៅក្នុង​មជ្ឈមណ្ឌល​ពិភព​នៃ​ក្តីសង្ឃឹម​។​មជ្ឈមណ្ឌល​នោះ​ស្ថិតនៅ​ភូមិ​ដំណាក់​ដង្កោ​ឃុំ​ក្តុល​តា​ហែ​ន​ស្រុក​ប​វេ​ល​មុន​បុណ្យ​ភ្ជុំបិណ្ឌ​មកដល់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​នគរបាល​ខេត្ត​មានប្រសាសន៍ថា​ក្មួយៗ​ទាំងអស់គ្នា​ដែល​កំពុងស្ថិត​នៅទីនេះ​គឺ​មិនមែនជា​អ្នកទោស​នោះទេ​។​ប៉ុន្តែ​ក្មួយៗ​គឺជា​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​។​លោក​បាន​បន្តថា​ឥទ្ធិពល​គ្រឿងញៀន​ពិតជា​បាន​បំផ្លាញ​នូវ​អនាគត​ខ្លួន​យើង​ក្រុមគ្រួសារ​យើង​និង​សង្គមជាតិ​យើង​ដែល​ចាំបាច់​យើងទាំងអស់គ្នា​ត្រូវតែ​ចូលរួម​លុបបំបាត់​ឱ្យបាន​នូវ​បញ្ហា​គ្រឿងញៀន នេះ នៅ ក្នុង សង្គម របស់ យើង ។​

​ក្នុង​ពិធី​សំណេះសំណាល​មុន​បុ​ណ្ឌ​ភ្ជុំបិណ្ឌ​មកដល់​លោកស្នងការ​បាន​ជប់លៀង​ក្មួយៗ​ហូប​នំ​បញ្ចុក​រួមគ្នា​យ៉ាង​សប្បាយរីករាយ​ដោយ​ចំណាយ​ថវិកា​ចំនួន​២​លាន​រៀល​៕S/

​រូប​ថ​តៈ​លោកស្នងការ​ខេត្ត​ជប់លៀង​ក្មួយៗ​កំពុង​បន្សាប​ថ្នាំញៀន​ដោយ​រៀបចំ​ហូប​នំ​
​បញ្ចុក​រួមគ្នា