​មេ​ប៉ូលិស​បញ្ជាក់​ពី​សន្តិសុខ​សង្គម​ទូទៅ​ក្នុង​ខេត្តព្រះវិហារ​

280
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​តាម​លោក​ឧ​ត្ត​ម​សេនីយ​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​បានបញ្ជាក់​ពី​សភាពការណ៍​សន្តិសុខ​សង្គម​ទូទៅ​ក្នុង​ខេត្តព្រះវិហារ​ឱ្យដឹង​ជា​សង្ខេប​នៅ​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៩​ថា​៖​ខេត្តព្រះវិហារ​មានស្រុក​ចំនួន​៧​ក្រុង​ចំនួន​១​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​៥១​។​

​លោក​ឧ​ត្ត​ម​សេនីយ​ទោ​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​បាន​បន្តថា​ចំពោះ​សភាពការណ៍​ព្រំដែន​ពុំមាន​អ្វី​គួរឱ្យកត់សម្គាល់​ឡើយ​ឯ​បញ្ហា​សន្តិសុខ​មាន​ចំនួន​១​លើក​។​ចំណែក​កិច្ចការ​សង្គម​កាលពី​ថ្ងៃ​ទី​២​កញ្ញា​ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​កសាង​ចំបក់​ហោះ​ស្ថិតក្នុង​ឃុំ​រមណីយ​ស្រុករ​វៀង​ខេត្តព្រះវិហារ​មាន​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​មកពី​បណ្ដា​ខេត្ត​ចំនួន​៤​។​

ក្នុងនោះ​មាន​ខេត្តព្រះវិហារ​,​ស្ទឹងត្រែង​,​ក្រចេះ​និង​កំពង់ធំ​សរុប​ចំនួន​៥៤​នាក់​ស្រី​៣​នាក់​បាន​ចូលរួម​បើក​វគ្គ​បណ្ដុះបណ្ដាល​ការ​ប្រី​ប្រាស់​អេប​ស្មា​ត​ហ្វូ​ន​និង​ធ្វើ​បទ​បង្ហាញ​ពី​សកម្មភាព​ល្បាត​ក្នុង​តំបន់​ព្រៃ​ឡង់​ដោយ​ឧបត្ថម​ពី​អង្គការ​ដា​មី​សិន​។

​លោក​ឧ​ត្ត​ម​សេនីយ​ទោ​ស្នងការ​បាន​បន្តថា​ចំពោះ​លទ្ធផល​កិច្ចប្រតិបត្តិការ​៖​កម្លាំង​នគរបាល​ទាំង​៥១​ប៉ុស្តិ៍​បានចេញ​ល្បាត​ផ្លាស់ប្តូរ​វេន​ក្នុងភូមិ​សាស្ត្រ​ជាប្រចាំ​។​ជាពិសេស​តំបន់​ងាយ​រងគ្រោះ​និង​បន្ត​បង្កើន​កិច្ចប្រតិបត្តិការ ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​អាជីវករ​លក់ដូរ នៅតាម​ទីប្រជុំជន​។

​កម្លាំង​នគរបាល​ខេត្ត​និង​នគរបាល​ទាំង​៨​ក្រុង​-​ស្រុក​បានរៀបចំ​សណ្តាប់ធ្នាប់​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​និង​ទីសាធារណៈ​។​ក្នុងនោះ​ការងារ​ប្រចាំ​បញ្ជា​នៅ​ស្នងការដ្ឋាន​ចំនួន​១០៧​នាក់​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​ឌិន​ស៊ី​ដា​រ៉េត​ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស​និង​នៅតាម​អធិការដ្ឋាន​នគរបាល​ទាំង​៨​ក្រុង​-​ស្រុក​កម្លាំង​ចំនួន​១២៧​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​បាន​បន្តថា​កាលពី​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​នោះដែរ​មន្ត្រីនគរបាល​ខេត្ត​បានផ្ដល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៣១​នាក់​ផងដែរ​៕S/