​មេ​ប៉ូលិស​ស្រុក​គូលែន​នាំយក​ថវិកា​ជូន​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​

86
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​វរសេនីយ៍ឯក​ឡាញ់​លី​ស៊ីវ​ឡេង​អធិការនគរបាល​ស្រុក​គូលែន​កាលពី​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​គូលែន​ចុះសួរសុខទុក្ខ​និង​នាំយក​ថវិកា​ចំនួន​៥០០.០០០​រៀល​។​

​យក​ជួយ​ឧ​ត្ថ​ម្ភ​ជូន​ដល់​លោក​អនុសេនីយ៍ទោ​ស្គឹ​ម​ម៉ូ​ន​នាយផ្នែក​កិច្ចការ​ប៉ុស្តិ៍​ដែល​រងគ្រោះថ្នាក់​ចរាចរ​កាលពី​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២០​។​នៅ​ចំណុច​ក្រុមហ៊ុន​សិលា​ដា​ម៉ិច​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ស្រយង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​រងរបួស​បាក់ឆ្អឹង​ដងកាំបិត​ដែល​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​ស្ថិតនៅ​ភូមិ​ស្រយង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​៕S​/