​មេ​ប៉េអឹម​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​

618
ចែករម្លែក

​ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខមរ​ភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​អំពី​លទ្ធ​ការងារ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​។​

​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ធ្វើ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​។ ក្នុងនោះ​មានដូចជា ប្រធាន អនុប្រធាន សមាជិក នៃ​គណៈកម្មាធិការ តំណាង​ក្រសួងយុត្តិធម៌ តំណាង​ក្រសួង​រ៉ែ​និង​ថាមពល អគ្គនាយក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ​។​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​នាយ​នគរបាលជាតិ​រួមទាំង​មេ​ប៉េអឹម​តាម​បណ្តា​រាជធានី ខេត្ត ផងដែរ​៕S/​