​មែកឈើ​មួយ​បាន​បាក់​ធ្លាក់​ចំក្បាល​បុរស​ម្នាក់​បណ្តាលឱ្យ​ស្លាប់​មួយ​រំពេច​

372
ចែករម្លែក
  • 289
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​បុរស​ម្នាក់​បាន​ចូលទៅ​កាប់​ឈើ​ដើម្បី​យកមក​ដោះស្រាយ​ជីវភាព​គ្រួសារ ប្រចាំថ្ងៃ​តែ​ជា​អកុសល​មែកឈើ​មួយ​បាន​បាក់​ធ្លាក់ចំ​ពីលើ​ក្បាល​បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​។​
​ហេតុការណ៍ នេះ បាន​កើតឡើង​ស្ថិតនៅ​ចម្ងាយ​ប្រហែលជា​១០​គីឡូម៉ែត្រ​ពី​ភូមិ​ភ្ញាក់រលឹក ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​២២ ខែ​មី នា ឆ្នាំ​២០១៩ ។​

​បុរសរងគ្រោះ​ឈ្មោះ ឆន ដេ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ភ្ញាក់រលឹក ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​ក្រោយពេល​កើតហេតុ​សាកសព ត្រូវបាន ក្រុមគ្រួសារ​នាំគ្នា​ទៅ​យកមក​ភូមិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ផងដែរ​៕S/​