​ម៉ឺន មេ​ឃា និង កូយ ឡាយ ប្រកាស​បង្ក្រាប អ្នក​ប្រដាល់​ថៃ​

552
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លើស​ង្វៀន Wurkz នា​រសៀល​ថ្ងៃទី​២១ មេសា អ្នក​ប្រដាល់​កម្ពុជា ម៉ឺន មេ​ឃា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកាស​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ស៊ូ​ភើ ពែ​ក ។​

​ពួកគេ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។ មិនមាន​នរណា​ដឹងថា គេ​ខ្លាំង ឬ​ខ្សោយ​នោះទេ តែបើ​តាម​ការ​ឲ្យ​ដឹង ពី​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ អ្នក​ប្រដាល់​បរទេស មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍​នោះ​ថា ស៊ូ​ភើ ពែ​ក នៅ​ស្រុកថៃ គេ​ជា​អ្នកខ្លាំង ក្នុងចំណោម​អ្នកខ្លាំង ។ ចំពោះ​ប្រដាល់​កម្ពុជា ម៉ឺន មេ​ឃា វិញ​នោះ គេ​ក៏​ជា​អ្នកខ្លាំង​មួយរូប​ដែរ គេ​មាន​កណ្ដាប់ដៃ ធ្ងន់ រហ័ស ទាត់​ចេញ​បាន​លឿន និង​ជង្គង់​ធ្ងន់ ។​

ម៉ឺន មេ​ឃា និង ​ស៊ូ​ភើ ពែ​ក​

​ម៉ឺន មេ​ឃា គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៣៧​ដង ឈ្នះ​៣៣​ដង និង​ចាញ់​៤​ដង ។ ចំពោះ ស៊ូ​ភើ ពែ​ក វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៦​ដង ឈ្នះ​៤៨​ដង ចាញ់​៨​ដង ។ នេះ​ជា​ជំនួប​ដំបូង​របស់ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ។ ជើង​ខ្លាំង ស៊ូ​ភើ ពែ​ក អាច​តស៊ូ​ជាមួយ ម៉ឺន មេ​ឃា ដល់​ទឹក​ទី​៥ ឬទេ ?​។​

​កូយ ឡាយ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ចេ​ន ស៊ើ​ក (Chen Soek) ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​ដែរ ។ កូយ ឡាយ មួយរយៈ​នេះ គេ​វ៉ៃ​បាន​អស្ចារ្យ​ណាស់ ទោះបី​គេ​ចាញ់ ឬ​ឈ្នះ ក៏​គេ​ធ្វើ​ឲ្យ​គូប្រកួត ទ្រមខ្លួន​ខ្លួន​ដែរ ។ ចំពោះ ចេ​ន ស៊ើ​ក វិញ គេ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ២-៣ លើក​ដែរ ។ ការប្រកួត​ចុងក្រោយ​របស់គេ នៅ​ស្រុក​ខ្មែរ គឺ​ចាញ់​អ្នក​ប្រដាល់ ម៉ឺន មេ​ឃា ដោយ​ពិន្ទុ ។

កូយ ឡាយ និង ចេ​ន ស៊ើ​ក​

កូយ ឡាយ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥០​ដង ឈ្នះ​៤០​ដង និង​ចាញ់​១០​ដង​។ ចំពោះ​អ្នក​ប្រដាល់​ថៃ ចេ​ន ស៊ើ​ក វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦០​ដង ឈ្នះ​៤៨​ដង ចាញ់​១២​ដង ។ ជំនួប​មួយ​នេះ ទាំងសងខាង សុទ្ធតែ​មានលទ្ធភាព ដើម្បី​ឈ្នះ​ដូចគ្នា តែ​មិនដឹងថា នរណា​ជួប​សំណាងល្អ​នោះទេ ។ រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ទោះ​នរណា​ឈ្នះ នរណា​ចាញ់ ក៏​ត្រូវតែ​ទ្រមខ្លួន​ដូចគ្នា​ដែរ ។​

​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ខាំ សូរិយា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ កំពែង ខ្មៅ សមាគម​ប្រដាល់ ក្រសួងកសិកម្ម ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ដោយ​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v