​ម៉ូតូ​កង់​បី​បាត់​ជាង​១០​ថ្ងៃ​រកឃើញ​កន្ទុយ​រឺ​ម៉ក​នៅ​កន្លែងផ្ទះ​ទិញ​អេតចាយ​

474
ចែករម្លែក
  • 12
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវ​ចោរលួច​ម៉ូតូ​រឺ​ម៉ក​កង់​បី​បាត់​ជាង​១០​ថ្ងៃ​ពេល​រកឃើញ​នៅ​កន្លែងផ្ទះ​ទិញ​អេតចាយ នៅសល់តែ​កន្ទុយ​រឺ​ម៉ក​ក៏ បា ន​ទៅប្ដឹង​សមត្ថកិច្ច​ចុះមក​យក​កន្ទុយ​រឺ​ម៉ក​វិញ។សមត្ថកិច្ចបាន​នាំខ្លួន​អ្នកទិញ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​២​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​ទិញ​អេតចាយ​តាម​បណ្ដោយ​ផ្លូវ​បេតុង​២BT​តាម​មាត់​ប្រឡាយ​ទឹកស្អុយ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​កាលពី​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៩ ។​

​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​កង់​បី មានឈ្មោះ ប្រាក់ យ៉ា ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​មុខរបរ​ត់​ម៉ូតូ​រឺ​ម៉ក​កង់​បី ស្នាក់នៅ​ភូមិ​ឫស្សី​៣​សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​។​បច្ចុប្បន្ន​បុរស​អ្នកទិញ​រ៉ឺ​ម៉​ត្រូវបាន​សមត្ថកិច្ច​យកមក​សាកសួរ​និង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​២​ពីរ​បទ​ទទួលផល​ចោរកម្ម​។​ចំណែក​ក្រុម​ជនសង្ស័យ​សមត្ថកិច្ច​ប​ន្ត​ស្រាវជ្រាវ​តាម ចាប់​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ៕S/​