​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​កំពុង​បត់​ឆ្វេង​ពេញទំហឹង​បណ្ដាល​ឲ្យ​របួស​២​នាក់​

584

(​ព្រៃវែង​)៖​មនុស្ស​២​នាក់​បាន​របួសធ្ងន់​ស្រាល​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​នៅលើ​ផ្លូវជាតិ​លេខ​៨​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩​និង​៥០​ត្រង់ចំណុច ភូមិគរ​គ​ឃុំ​កំពង់​ពពិល​ស្រុក​ពារាំង​ខេត្តព្រៃវែង​កាលពី​នៅ​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៧ ។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​3A1585 បើក​ដោយ​ឈ្មោះ​ឡាយ​ឡៃ​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​នៅ​ភូមិ​ពពេល​ឃុំ​គោក​គង់​លិច​ស្រុក​កញ្ជ្រៀច​ខេត្តព្រៃវែង​ដោយ​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បត់​ឆ្វេង​គាប់​ជួន​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥​បើកបរ​ដោយ​ឈ្មោះ​ប៊ុត​ថង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ទំពូង​ឃុំ​ក​ញ្ចំ​ស្រុក​ពារាំង​ខេត្តព្រៃវែង​។​

​ប្រភព​បាន​បន្តថា​ក្នុងនោះ​មាន​អ្នករួមដំណើរ​ពីក្រោយ​ម្នាក់​ឈ្មោះ​អឿន​វ៉ាន់​នី​ស្រី​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​កណ្តុរ​ជ្រុំ​ឃុំ​ថ្កូវ​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​។​ដែល​កំពុងធ្វើដំណើ​បញ្ច្រាស់​ទិស​គ្នា​បាន​ជ្រុល​មក​បុក​រថយន្ត​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​និង​អ្នករួមដំណើរ​បាន​រង​របួសស្រាល​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង​និង​បញ្ជូន​អ្នករបួស​ទៅ​មណ្ឌល​សុខភាព​ឃុំ​កំពង់​ពពិល​។​រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕S/​ដោយ​៖​ចាន់ ថន​

​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​កំពុង​បត់​ឆ្វេង​ពេញទំហឹង​បណ្ដាល​ឲ្យ​របួស​២​នាក់​