​ម៉ូតូ​និង​ម៉ូតូ​ប៉ះគ្នា​នៅ​ស្រុក​ឈូក​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

443
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​បុរស​ម្នា​ក់បាន​ស្លាប់​ពេល​កំពុង​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ចំណែក​យុវជន​នៃ​ភាគី​ម្ខាង​ទៀត​រងរបួស​ស្រាល​ដោយសារ​ម៉ូតូ​ពីរ​គ្រឿង​ប៉ះគ្នា​លើផ្លូវ​លំ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​ចំការមន ឃុំ​តា​កែន ស្រុក​ឈូក​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ត្រី​ស៊ូ​វណ្ណាត​នាយផ្នែក​នគរបាល​ចរាច​រណ៍​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​ក្នុងករណី​ខាងលើ​ឈ្មោះ​អ៊ួ​ន ផេង អាយុ ៤៧​ឆ្នាំ ឃុំ​ជំ​ពូ​វ័​ន្ត ស្រុក​ជុំ​គិរី ខេត្តកំពត​។ ចំណែក​យុវជន​ដែល​រងរបួស​ឈ្មោះ​ស៊ិន សុផាន់ អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិប​រុន ឃុំ​ស្រៃ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​។

លោកនាយ​ផ្នែក​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣​ខែធ្នូ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បង្កឡើង​ម៉ូតូ​និង​ម៉ូតូ​បាន​ប៉ះគ្នា​ពេញទំហឹង​ពេល​បើកបរ​បញ្ច្រាស​ទិសលើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ក្នុង​ចំណុច​ភូមិ​ចំការមន​ឃុំ​តា​កែន​ស្រុក​ឈូក​។​

ភាគី​ម្ខាង​ដែលមាន​វ័យ​ចំណាស់​បាន​រងរបួស​ធ្ងន់​ទើប​សាច់ញាតិ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​។​តែ​អកុសល​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ស្លាប់​តាមផ្លូវ​តែម្តង​។​ចំណែក​យុវជន​ម្នាក់ទៀត​ដែល​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​នេះ​រងរបួស​ស្រាល​៕S/​

#