​ម៉ូតូ​និង​រ៉ឺម៉ក​ម៉ូតូ​ប៉ះគ្នា​បណ្តាលឱ្យ​ស្លាប់​ម្នាក់រ​បួស​ពីរ​នាក់​

390

​ដោយៈ​បូកគោ​/​កំ​ពតៈ​យុវជន​ម្នា​ក់បាន​ស្លាប់ ចំណែក​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ម៉ូតូ និង​រ៉ឺម៉ក​ម៉ូតូ​ប៉ះគ្នា​កាលពី​យប់​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៨​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ស្ថិតនៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ​។​

​លោក​វរសេនីយ៍ត្រី​ស៊ូ​វណ្ណាត​នាយផ្នែក​នគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​យុវជន​ដែល​បាត់​បង់ជីវិត​ឈ្មោះ​ផាត់ លឿន អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​។
ចំណែក​អ្នករងរបួស​ទាំងពីរ​រួមមាន​: ១. ឈ្មោះ​ឃុំ រដ្ឋ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​, ២. ឈ្មោះ​ម៉ា រមណីយ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ម៉ាក់​ប្រាំង ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត​៕S/​

​ម៉ូតូ​និង​រ៉ឺម៉ក​ម៉ូតូ​ប៉ះគ្នា​បណ្តាលឱ្យ​ស្លាប់​ម្នាក់រ​បួស​ពីរ​នាក់​