​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ដឹកឈើ​ពីក្រោយ​ដួល​បាក់​.​ក​ស្លាប់​អ្នកបើកបរ​ម៉ូតូ​

430

(​បន្ទាយមានជ័យ​)៖​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ដឹកឈើ​ដែល​ចត​ខុស​បច្ចេកទេស បែក​មុខ​និង​បាក់ ក ស្លាប់​អ្នកបើកបរ​ម៉ូតូ​។​ហេតុការណ៍​កើតឡើង នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​៣០ ខែ កញ្ញា ឆ្នាំ​២០១៧​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ត្រង់ចំណុច​ខាងជើង​សឹក​រង​ស្រុក​ថ្មពួក ក្នុងភូមិ​ថ្មដែកកេះ ឃំ​ុ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ ដុំ ចិត្រ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ថ្មពួក​បានឱ្យដឹងថា : មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បើក​ដោយ​ឈ្មោះ ញ៉​ច សឿ​ក ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក បើក​ល្បឿន​លឿន ពី​ជើង​ទៅ​ត្បូង​។​

មកដល់​ចំណុចកើតហេតុ​ក៏​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹកឈើ​ចត​ចោល​(​គ្មាន​បច្ចេកទេស គ្មាន​សញ្ញា​សម្គាល់​) ពីក្រោយ ។​អ្នកបើកបរ​ម៉ូតូ​នោះ បែក​មុខមាត់ ក្បាល​និង​បាក់ ក ស្លាប់​ភ្លាមៗ​។​ចំណែក​ម្ចាស់​គោយន្ត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ផង ឃើញ​ដី​ច្នោះ បាន​គេចខ្លួនបាត់​។​មធ្យោបាយ​វត្ថុតាង​ម៉ូតូ និង​គោយន្ត ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​៕S/ ដោយ :​ប​.​ជ័យ

​រូបថត : ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ដឹកឈើ​ដែល​ចត​ខុស​បច្ចេកទេស បែក​មុខ​និង​បាក់ ក ស្លាប់​អ្នកបើកបរ​ម៉ូតូ (​រូប​:​ប​.​ជ័យ​)