​ម៉ូតូ​បុក​គោយន្ត​ពីក្រោយ​ព្រោះ​គ្មាន​ភ្លើង​គ្មាន​ចំណាំងផ្លាត​ស្លាប់​ម្នាក់​

434
ចែករម្លែក
  • 22
    Shares

ដោយ​៖​ប​.​ជ័យ / បន្ទាយមានជ័យ​៖ អ្នកបើក​ម៉ូតូ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​បាន​បុក​គោយន្ត​ពីក្រោយ​ពេញទំហឹង ព្រោះ​គោយន្ត​គ្មាន​ភ្លើង គ្មាន​ដាក់​ចំណាំងផ្លាត ។​ហេតុការណ៍​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​នៅ​ភូមិ​ទឹកជោរ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​កាលពី​យប់​ថ្ងៃទី​៥​ខែមីនា ឆ្នាំ​២០១៩ ។​

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​មាន ឈ្មោះ​ឡោ សំ​ភើ​ស​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ត្រឡោក​ជើង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

នគរបាល​ជំនាញ​បាន​យក​មធ្យោបាយ​បង្ក​និង​រងគ្រោះ​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ៕S/
 
     
រូបថត : ម៉ូតូ​បុក​គោយន្ត​ពីក្រោយ​ព្រោះ​គ្មាន​ភ្លើង គ្មាន​ចំនាំងផ្លាត :​ស្លាប់ ១ ភ្លាមៗ (​រូប​: ប​.​ជ័យ​)​