​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​៣​នាក់​របួស​នៅ​ស្រុក​រំដួល​

898
ចែករម្លែក

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​បុរស​២​នាក់​និង​ស្ត្រី​វ័យ​ជំទង់​ម្នាក់​បាន​រងរបួស​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ​។​ហេតុការណ៍​នេះ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​១៣ ស្ថិត​ក្នុងភូមិ ចក ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្ត ស្វាយរៀង​កាលពី​ព្រឹក​នៅ​ថ្ងៃទី​១០​ខែកញ្ញា ឆ្នាំ ២០១៨ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ម៉ូតូ​ទី​១ ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥​ស្លាក​លេខ ស្វាយរៀង 1F0293​បើកបរ​ដោយ ឈ្មោះ ឃឹម ស្រីនាត ភេទ ស្រី អាយុ​១៧ ឆ្នាំ រស់នៅ ភូមិ អក​នាគ សង្កាត់​សង្ឃ័រ​ក្រុង ស្វាយរៀង​បានធ្វើ​ដំណើ​ពី​ត្បូង​ទៅ​ជើង​។​លុះដល់​ចំណុចកើតហេតុ ក៏បាន​បត់​ឆ្វេង​ហើយ ត្រូវបាន​ម៉ូតូ​មួយគ្រឿង​ទៀត​មកពី​ក្រោយ​បាន​បុក​បណ្តាល​ឲ្យ​ដួល​ទាំងពីរ​នាក់​។

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​ម៉ូតូ​ទី​២ ម៉ាក​ZoomerX ពណ៌​ខ្មៅ​លា​យស​ពាក់​ស្លាក​លេខ តាកែវ 1Q.7961 . បើកបរ​ដោយ​ឈ្មោះ ម៉ែន ទុំ ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ ទួល​ក្រូច ឃុំ ត្រពាំង​ស្តៅ ស្រុក​រមាសហែក ខេត្ត ស្វាយរៀង រងរបួស​ធ្ងន់​។​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ម៉ែន សាមី ភេទ ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយគ្នា រងរបួស ស្រាល (​ពាក់មួក​សុវត្ថិភាព​)៕S/​

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​៣​នាក់​របួស​នៅ​ស្រុក​រំដួល​