​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នឹងរង​របួសធ្ងន់​២​នាក់​

568
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​ង​របួសធ្ងន់​២​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤​ចំ​ន្លោ​គីឡូម៉ែត្រ​លេខ​៥៥​និង​៥៦​ស្ថិតក្នុង​ភូមិ​ដំបង​វេញ​ឃុំ​សង្កែ​សាទ​ប​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យដឹងថា​ឈ្មោះ​ហ៊ិ​ន​ហឿន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ច្រក​ទៀក​ឃុំ​ត្រពាំង​ជោ​ស្រុក​ឱ​រ៉ា​ល់​។​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​HONDA DREAM C125 ពណ៍​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៨​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HB6199​បើកបរ​ពី​ជើង​ទៅ​ត្បូង​។​

លុះដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​១​គ្រឿង ម៉ាក​HONDA CUB50​មូល ពណ៌​ប៉ៃ​តង​ចាស់ គ្មាន​ស្លា​ក​លេខ បើកបរ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាស់ទិស​គ្នា​ដោយ​ឈ្មោះ ពឿ​ន ស្នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ឌុប​ឈ្មោះ ដន សេរី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​០២​នាក់ មាន​ទីលំនៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

ប្រភព​បាន​បន្តថា​បាន​បើកចូលទៅ​ក្នុង​ចំណែក​ទ្រូងផ្លូវ​(​ទិស​)​របស់​ម៉ូតូ​HONDA DREAM បណ្តាល​ឲ្យ​បុក​គ្នា​ពេញទំហឹង​ហើយ​ឈ្មោះ ហ៊ិ​ន ហឿន ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ រីឯ​ឈ្មោះ ពឿ​ន​ស្នា រងរបួស​ធ្ងន់ (​បាក់ជើង​ឆ្វេង​) និង​ឈ្មោះ ដន សេរី រងរបួស (​បាក់ធ្មេញ​)៕S/

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នឹងរង​របួសធ្ងន់​២​នាក់​