​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​២​នាក់​នៅ​ស្រុក​ព្រៃនប់​

186

(​ព្រះសីហនុ​)៖​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​២​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៣៤​កែង​និង​ផ្លូវជាតិ​លេខ​៣​នៅ​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៤​និង​លេខ​៣ មុខ​រូប​ក្របី ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨០.១៨១ ស្ថិតក្នុង​ភូមិ​វាល​មាស ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១១​សីហា​ឆ្នាំ​២០១៧​។​

​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​បានកើត​ឡើង រវាង​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក​ផ្លាកលេខ កំពត​១I.១២៣៧ បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ដោយ​ឈ្មោះ ជៀប ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​គីឡូ​១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូរ ខេត្តកំពត​។​

រងរបួស​ធ្ងន់​និង​អ្នករួមដំណើរ​០១​នាក់​ឈ្មោះ ម៉ម ហ៊ាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ដូច​អ្នកបើកបរ រងរបួស​ស្រាល​។​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី ពណ៌​ខ្មៅ ពាក់​ផ្លាក លេខ ព្រះសីហនុ ១E .៨៣០៣​បើកបរ​ក្នុងទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះទៅ​ភ្នំពេញ ដោយ​ឈ្មោះ​ស៊ី​វ ឡាក់ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​តា​ពៅ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្លាប់​នៅពេល​បញ្ជូនមក​មន្ទីរ​ពេទ្យ​។​បច្ចុប្បន្ន​សាកសព​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/ដោយ៖ហូសាន់

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​២​នាក់​នៅ​ស្រុក​ព្រៃនប់​(រូប៖វ៉េបសាយ)