​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​នៅ​ស្រុក​ថ្ពង​

416
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣១.១៣២​ស្ថិតក្នុង​ភូមិ​ខ្នុរ​អំពិល​ឃុំ​វាល​ពង់​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CD. 3292 បើកបរ​ដោយ​ឈ្មោះ ឡី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទេព​ភី​រម្យ​ឃុំ​វាល​ពន់​ស្រុក​ថ្ពង​បើកបរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​លុះ​បើក​មកដល់​ចំ​ណុ​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយ គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​1I. 2585​អ្នកបើកបរ​ឈ្មោះ ប៊ុន ហេង ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ រស់នៅ​ភូមិ​ផ្គរ ឃុំ​វាល​ពង់ ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​អ្នករងរបួស​ត្រូវបាន​ក្រុមគ្រួសារ​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​នគរបាល​ជំនាញ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​នៅ​ស្រុក​ថ្ពង​