​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​៤​នាក់​រងរបួស​នៅ​ក្រុង​ក្រចេះ​

687
ចែករម្លែក
  • 2.9K
    Shares

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​។​ហេតុការណ៍​បានកើត​ឡើង​នៅមុខ​សាលា​វិទ្យាល័យ​ក្រចេះ​ក្រុង​ក្នុងភូមិ​អូរឫស្សី​២​សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​កាលពី​យប់​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៩​។​

​មន្ត្រី​ផ្នែក​ចរាចរណ៍​ក្រុង​ក្រចេះ​បានឱ្យដឹងថា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កដោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ក្រចេះ 1D.6136​បាន​បត់​ឆ្វេង​ទៅបុក​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1D.6146​។​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​របួសធ្ងន់​ស្រាល​ដែល​ធ្វើតំណើរ​បញ្ច្រាសទិស​គ្នា​។​

ជនបង្ក​មានឈ្មោះ​ឃឹម សុវណ្ណ​វល​ក្ខ័ ភេទ​ស្រី​អាយុ​២១​ឆ្នាំ​(​រងរបួស​ធ្ងន់​)​មាន​ទីលំនៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​ចំណែក​អ្នករួមដំណើរ​ជាមួយ​មានឈ្មោះ​១៖ ធា​ម សៀវ​លាន ភេទ​ស្រី​អាយុ​២១​ឆ្នាំ​(​រងរបួស​ស្រាល​)​មាន​ទីលំនៅ​ភូមិ​ស្រែ​ស្តៅ​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​។ ២៖​ឈ្មោះ​គាត​ខេមរ៉ា​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​(​រងរបួស​ស្រាល​)​មាន​ទីលំនៅ​ភូមិ​អូរ​ឬ​ស្សី​1​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​

ចំណែក​ជនរងគ្រោះ​មានឈ្មោះ​សន​សុផាត​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​(​រងរបួស​ធ្ងន់​)​មាន​ទីលំនៅ​ភូមិ​អូរ​ឬ​ស្សី​2 សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ ដែល​កំពុង​បើកបរ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​។​

មន្ត្រីនគរបាល​រូប​នោះបាន​បញ្ជាក់ថា​អ្នករងរបួស​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​។​ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ជា​បណ្តោះអាសន្ន​រងចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​បន្ត​៕S/