​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​ង​របួសធ្ងន់​២​នាក់​នៅ​ស្រុក​ឧដុង្គ​

329
ចែករម្លែក
  • 23
    Shares

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ម៉ូតូ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧​និង​១៨​ត្រង់​ភូមិ​តា​ឡាក់​ឃុំ​ក្សេមក្សាន្ត​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែ​កម្ភៈ​ឆ្នាំ​២០១៩​។​

​ប្រភព​បាន​បន្តថា​អ្នករួមដំណើ​មានឈ្មោះ នោ រា ភេទ​ស្រី អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​តា​ឡាក់ ឃុំ​ក្សេមក្សាន្ត​ឧដុង្គ​និង​ឈ្មោះ រដ្ឋ តា​ណា ភេទ​ប្រុស អាយុ ៣​ឆ្នាំ​រស់នៅ​ភូមិ​ល្វា ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​កំពុងធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាលឱ្យ​បុក​គ្នា​ពេញទំហឹង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង​៣​នាក់​។​

​ក្រោយពី​មន្ត្រី​ជំនាញ​បញ្ជូន​ជនរងគ្រោះ​ទាំង​៣​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឧដុង្គ​ជនរងគ្រោះ​ឈ្មោះ​រដ្ឋ​តា​ណា​បាន​ស្លាប់​ពាក់​កណ្តាលផ្លូវ​។​វត្ថុតាង​ម៉ូតូ​២​គ្រឿង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​