​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់​នៅ​ស្រុក​ប្រាសាទបាគង​

383
ចែករម្លែក

ដោយ​អង្គរតូច​/​សៀមរាបៈ​បុរស​ម្នា​ក់បាន​ស្លាប់​ឯ​ពីរ​នាក់​ទៀត​របួសធ្ងន់​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​ឯម​ន្ទី​ពេទ្យ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ដោយ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ថ្នល់​.​ឃុំ​កន្ទ្រាំ​ង​.​ស្រុក​ប្រាសាទបាគង​.​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ក្នុង​ដំណើរ​ច្រាសទិស​គ្នា​កាលពី​យប់​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៩​។​

​មន្ត្រី​អាវុធហត្ថ​ក្នុង​មូលដ្ឋាន​បានឱ្យដឹងថា​មុន​កើតហេតុ​ម៉ូតូ​ម៉ាក​HONDA.C១២៥​ពណ៍​ខ្មៅ​សេរី​2016​ពាក់​ស្លាក​លេខ​.​សៀមរាប​1w4719.​ដែល​បើកបរ​ដោយ​ឈ្មោះ​ពុន​.​ធូ​.​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រងរបួស​ធ្ងន់​។​

ឯ​ភាគី​ម៉ូតូ​ម៉ាក​.​វេ​វ​.​អាល់​ហ្វា​.C110.​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប​.1R.0387.​បើកបរ​ដោយ​ឈ្មោះ​សន​.​រិ​ទ្ឋី​.​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​(​ស្លាប់​នៅនឹងកន្លែង​)​។​ប្រព​ន្ឋ​ជិះ​ពីក្រោយ​.​ឈ្មោះ​កុយ​.​រដ្ឋា​អាយុ​២៣​ឆ្នាំ​(​របួសធ្ងន់​)​។​

ក្រោយ​ប​ញ្ចូ​ន​អ្នករងរបួស​មន្ទីរពេទ្យ​សាកសព​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ឯ​ម៉ូតូ​រក្សាទុក​នៅ​អធិកា​នគ​បាល​ស្រុក​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕S/​