វ៉ៃគោ/ស្វាយរៀងៈមនុស្ស៣នាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅផ្ទុយគ្នា។ហេតុការណ៍នេះបានកើតឡើងលើផ្លូវលេខ២១ស្ថិតក្នុងភូមិចុងព្រែកសង្កាត់ស្វាយរៀងក្រុងស្វាយរៀងកាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩។
សមត្ថកិច្ចបានឱ្យដឹងថាៈម៉ូតូទី១ ម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H ២៧១២ បើកបរដោយឈ្មោះ វិ ស៊ីណន់ ភេទ ប្រុស អាយុ ១៧ មុខរបរ សិស្ស រស់នៅភូមិ ចំបក់គុយ ឃុំកំពង់ចំឡងស្រុកស្វាយជ្រំខេត្តស្វាយរៀង។បើកបរពីត្បូងទៅជើងមិនពាក់មួកសុវត្ថិភាពអ្នកបើកបររងរបួសធ្ងន់ ម៉ូតូខូចខាតធ្ងន់ ។
ម៉ូតូទី២ម៉ាកហុងដាសេ ១២៥ ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១CD ២៣២៦បើកបរដោយឈ្មោះ ជុំសុវណ្ណារិទ្ធិ ភេទ ប្រុស អាយុ ៤០ ឆ្នាំមុខរបរជាងឡានរស់នៅភូមិស្វាយសង្កាត់ចេកក្រុងស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង ពាក់មួកសុវត្ថិភាព រងរបួសស្រាល ម៉ូតូខូចខាតធ្ងន់ ។អ្នករួមដំណើរជាមួយឈ្មោះ ពុត សុផា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ៕S/