​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​២​នាក់​របួសធ្ងន់​

195
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀងៈ​បុរស​២​នាក់​បាន​រងរបួស​ដោ​យ​សារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​ដែល​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅលើ​ផ្លូវ​រង្វង់​មូល​លេខ​១១៤​ស្ថិត​ក្នុងភូមិ​មេភ្លើង​សង្កាត់​ស្វា​យៀង ក្រុង ស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ម៉ូតូ​ទី​១ ម៉ាក ហុងដា​សេ ១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១O ៥០៧០ បើកបរ​ដោយ​ឈ្មោះ វ៉ន មករា ភេទ ប្រុស អាយុ ៣២ ។​ម៉ូតូ​ទី​២​ម៉ាក យ៉ាម៉ាហា ស៊ី​រួស ពណ៌ ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ សុង សំណាង ភេទ ប្រុស អាយុ ១៣ ឆ្នាំ​៕S/​