​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​នៅ​ក្រុង​ច្បារមន​

704
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​បើក​ម៉ូតូ​វ៉ា​ជែង​ទៅបុក​រថយន្ត​បណ្តាល​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣.៤៤​ត្រង់ចំណុច​ភូមិ​រលាំង​សង្កែ​សង្កាត់​សុ​ព័រ​ទេព​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​២០១៦​ពណ៌​ខ្មៅ​លាយ​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FU4305​អ្នកបើកបរ​មិនទាន់​ស្គាល់ឈ្មោះ​បើកបរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។

​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​វ៉ា​ជែង​រួច​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស​RX300​ពណ៍​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2AT 2085 បើកបរ​ដោយ​ឈ្មោះ​មាស មាន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ចុង​ថ្នល់​ខណ្ឌ​ព្រែក​ព្នៅ​ក្រុងភ្នុំពេញ​ដែល​កំពុងបើក​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​។​

​ប្រភព​ដដែល​បន្តថា​ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​។​អ្នករងរបួស​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំពោះ​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​នគរបាល​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​រង់ចាំ ដោះស្រាយ​តាម​នី​តី​វិធី​៕S/​

​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​នៅ​ក្រុង​ច្បារមន​