​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បណ្ដាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​នៅ​ស្រុក​ឱ​រ៉ា​ល់​

851
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បណ្ដាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូ​មែត្រ​លេខ ៦៥-៦៦ ស្ថិតនៅ​ភូមិ​ច្រក​ទៀក​ឃុំ​ត្រពាំង​ជោ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​Dream ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ថន ភ័​ណ្ឌ​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ​ស្រុក​ឱ​រ៉ា​ល់បើក​បរ​ពី​លិចទៅ​កើត​។​

លុះដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​ហាយ​លែ​ន​ឌើ​រ​ពណ៍​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL9863​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​។​

​ប្រភព​បន្តថា​ក្រោយពី​កើត​អ្នកបើករថយន្ត​បាន​ចត​រថយន្ត​ទុកចោល​រួច​រត់​គេចខ្លួនបាត់​។​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ត្រពាំង​ជោ​និង​បន្ត​បញ្ជូនទៅ​សង្គ្រោះ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​។​រីឯ​វត្ថុតាង​ត្រូវបាន​នគរបាល​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕S/

​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បណ្ដាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​នៅ​ស្រុក​ឱ​រ៉ា​ល់​