​ម៉ូតូ​បុក​ជាមួយ​រ៉ឺម៉ក​លក់​សាច់​កាប់​បណ្តាលឱ្យ​រងរបួស​៣​នាក់​

895
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជាមួយ​រ៉ឺម៉ក​លក់​សាច់​កាប់​បណ្តាលឱ្យ​មនុស្ស​រងរបួស​ចំនួន​៣​នាក់​និង​រ៉ឺម៉ក​លក់​សាច់​កាប់​នោះ​ក្រឡាប់​បែក​ទូរ​កញ្ចក់​ខ្ទាត​សាច់​ពេញ​ផ្លូវ​លើ​ស្ពាន​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ស្ថិតនៅ​កណ្តាល​ស្ពាន​ព្រះមុនីវង្ស​ថ្មី​(​ច្បារអំពៅ​)​ក្នុងភូមិ​ព្រែ​កតា​នូ​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៨​។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ គេ​ឃើញ​យុវជន​ម្នា​ក់បាន​ជិះ​ម៉ូតូ​ឌូ​ក​ពណ៌​ខ្មៅ មាន​ស្លាក​លេខ​ភ្នំពេញ​1CN.6453​បើក​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​២៧១​ទិសដៅ​ពី​លិចទៅ​កើត​ឡើងលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​។​ខណៈ​មកដល់​កន្លែងកើតហេតុ​ក៏បាន​បុក​រ៉ឺម៉ក​ម៉ូតូ​ពាក់​ស្លាក​លេខ​ម​6346​ភព​1​ស្លាក​លេខ​ចាស់​ដែល​ជិះ​ដោយ​នារី​២​នាក់​ទើប​មកពី​លក់​ផាក​ឡូ​វ​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក​ក្នុង​គោលបំណង​ទៅផ្ទះ​នៅ​ច្បារអំពៅ​។​

​ម៉ូតូ​ឌូ​កមក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ស្ត្រី​២​នាក់​ជា​អ្នកលក់​ផាក​ឡូ​វហើយ​ក៏មាន​ឡានពេទ្យ​ដឹង​ទៅ​សង្គ្រោះ​ភ្លាមៗ​និង​ក្រឡាប់​រ៉ឺម៉ក​ធុង​កញ្ចក់​បែក​ខ្ទាត​សាច់​ផាក​ឡូ​វ​ពេញ​លើ​ស្ពាន​។ ចំណែក​អ្នកបើក​ម៉ូតូ​ឌុ​ករង​របួសស្រាល​ភ្លាមៗ​ក៏មាន​គ្នា​របស់គាត់​ដឹក​ចេញពី​កន្លែងកើតហេតុ​ទៅ​បាត់ស្រមោល​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​វាស់វែង​យក​ម៉ូតូ​និង​រ៉ឺម៉ក​កង់​បី​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ខណ្ឌមានជ័យ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/