​ម៉ូតូ​បុក​ជាមួយ​អ្នកជិះ​កង់​ធ្វើឱ្យ​មនុស្ស​ពីរ​នាក់​របួសធ្ងន់​

980
ចែករម្លែក

(​កំពង់ស្ពឺ​)៖​ម៉ូតូ​បុក​ជាមួយ​អ្នកជិះ​កង់​ធ្វើឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​នៅលើ​ផ្លូវជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣០.១៣១​ត្រង់ចំណុច​ភូមិ​ត្រពាំង​ក្អែក ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BN1909​បើកបរ​ឈ្មោះ ងី​ន​សោ​ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ​ដុំ​ខ្វិត​ឃុំ​វាល​ពង់​ស្រុក​ថ្ពង​បើកបរ​ពី​កើ​តទៅ​លិច​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ទៅបុក​ក្មេងស្រី​ម្នាក់​ឈ្មោះ​អឿន​ស្រី​ម៉ុ​ច​អាយុ​១២​ឆ្នាំ​រស់នៅ​ភូមិ​ខ្នុរ​អំពិល​ឃុំ​វាល​ពង់​ដែល​កំពុង​ជិះ​កង់​ស្រប​ទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំងពីរ​នាក់​។​

​ក្រោយពី​កើតហេតុ​អ្នករងរបួស​ត្រូវ​រថ​យន្ត​សាមុយ​ដឹក​យកទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឧដុង្គ​។​ចំណែក​ម៉ូតូ​និង​កង់​ត្រូវ​នគរបាល​យកមករ​ក្សា​ទុក​នៅ ប៉ុស្តិ៍នគរបាល ឃុំ​វាល​ពង់ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​ដោយៈ សុខ សុ​ភ័​ណ្ឌ​


#