​ម៉ូតូ​បុក​និង​ម៉ូតូ​មនុស្ស​៤​នាក់​បាន​រងរបួស​នៅ​ក្រុង​បាវិត​

802
ចែករម្លែក

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១៤៩»១៥០ នៅ​ផ្លូវជាតិ​លេខ ១ស្ថិតក្នុង​ភូមិ​កំពោ​ត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨​។

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ទ្បើង​រវាង​ម៉ូតូ និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​ពី​កើ​តទៅ​លិច​។ ម៉ូតូ​ទី​១​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ​សេរី ២០១៥ ពាក់​ស្លាក​លេខ​ស្វាយរៀង​.១G. ៧៥៨១ បើកបរ​ដោយ​ឈ្មោះ ទុំ ផល្លិត ភេទ​ប្រុស អាយ​៣៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​លក់​ទូរស័ព្ទ​មាន​ទីលំនៅ​ភូមិ​កំ​ពោត​ជ្រួក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង (​រងរបួស​ធ្ងន់​ក្បាល​)​។

​អ្នករួមដំណើរ ១​នាក់ ឈ្មោះ នាង ចាន់​រ៉ា ភេទ​ប្រុស អាយុ​២២ ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ សង្កាត់​ជា​មួ​ុ​យ​គ្នា (​រងរបួស​ធ្ងន់​ក្បាល​) បាន​បើកបរ​ពី​កើ​តទៅ​លិច​លុះដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បត់់​ឆ្វេង​ហើយក៍​មាន​ម៉ូតូ ១​គ្រឿង ទៀត​បាន​បុក​ប៉ះគ្នា​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថាៈ​ម៉ូតូ​ទី​២​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​សេរី ២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ ១FM. ២២៥៤ បើកបរ​ដោយ​ឈ្មោះ កង ទ្បា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ច្រកម្ទេស សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង (​រងរ​បួ​ុ​ស​ធ្ងន់​ក្បាល​) និង​អ្នករួមដំណើរ ១​នាក់ ឈ្មោះ ចាន់ សា​វី ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ត្រូវជា​ម្តាយបង្កើត​អ្នកបើកបរ​មាន​ទីលំនៅ​ភូមិ សង្កាត់​ជា​មួ​​យ​គ្នា (​រងរបួស​ស្រាល​)​។

​ចំពោះ​អ្នករងរបួស​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេរី​២០១៥​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ទាំង​២​នាក់​។ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សេ​125​សេរី​២០១៦​បា​នប​ញ្ជួ​ុ​ន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។​ប្រភព​ដដែល​បានឱ្យដឹង​បន្ថែមទៀតថាៈ​មូលហេតុ​ចំបង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​គឺ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​សេ 125​សេរី ២០១៥ បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ប្រមូល​វត្ថុតាង​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ព្រៃ​អ​ង្គុ​ញ ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ដោយឡែក​មធ្យោបាយ ខូចខាត​ធ្ងន់​ទាំង ២​គ្រឿង​៕S/​

​ម៉ូតូ​បុក​និង​ម៉ូតូ​មនុស្ស​៤​នាក់​បាន​រងរបួស​នៅ​ក្រុង​បាវិត​