​ម៉ូតូ​បុក​ម៉ូតូ​នៅ​ផ្លូវ​កោង​បណ្តាលឱ្យ​របួសធ្ងន់​បីនាក់​

274

(​បាត់ដំបង​)៖​បុរស​ស្ត្រី​បីនាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​គ្រោះថ្នាក់​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​មួយ​ទំហឹង​នៅ​ចំណុច​ផ្លូវ​កោង​ស្ថិតនៅ​ចំណុច​ក្រុមទី​៦​ភូមិ​ខ្វិត​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ​កាលពី​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៧​។ ​

​លោក​ខែម សុភ​ក្ត្រា​មន្ត្រីប៉ូលិស​ស្រុក​ឯក​ភ្នំ​បាន​ឳ្យ​ដឹងថា​អ្នករបួសធ្ងន់​ខាង​ភាគី​ម៉ូតូ​ហុងដា​ស៊េរី​២០០៥​មាន​ពីរ​នាក់​ឈ្មោះ​សាត សែ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ ភូមិ​ដូន​អិន ឃុំ​ព្រែក​ហ្លួង ស្រក​ឯក​ភ្នំ​(​អ្នកបើក​ម៉ូតូ​) និង​អ្នករួមដំណើរ​ជាមួយ​ប្រុស​មិន​ស្គាល់ឈ្មោះ​។​ចំណែក​ភាគី​ខាង​ម៉ូតូ​SummerX​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​សេដ្ឋ មុំ​ អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​ស្នា​ពីមុខ​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ​។​អ្នករ​បទ​សទាំង​បីនាក់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្តបាត់ដំបង​។​
​ ​
សាក្សី​បាន​ប្រាប់​ប៉ូលិស​ដែល​ចុះទៅ​វាស់វែង​ថា​មុនពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥​ស៊េរី​ឆ្នាំ​២០០៥​ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​១T១១៩១​បើកបរ​ពី​ទិស​ខាង​លិចទៅ​ខាងកើត​ជិះ​គ្នា​ពីរ​នាក់​សុទ្ធតែ​ប្រុស​បើកបរ​យ៉ាង​លឿន​។​ពេលមកដល់​ចំណុច​ផ្លូវ​កោង​ក៍​បុក​ជាមួយ​ម៉ូតូ​ម៉ាក​SummerX ព​ណ៏​ខ្មៅ​​លា​យស​បើកបរ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​បញ្ច្រាសទិស​គ្នា​បើកបរ​ដោយ​ស្ត្រី​ម្នាក់​បណ្តាល​ឳ្យ​របួសធ្ងន់​ទាំងអស់គ្នា​។​

ជនរងគ្រោះ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេ​ត​ត​។​ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​ប៉ូលិស​ចរាចរណ៍​ស្រុក​យកទៅ​រក្សាទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ប៉ូលិស​ចរាចរណ៍​ស្រុក​កំពុង​វាស់វែង​