​ម៉ូតូ​បុក​ម៉ូតូ​បណ្ដាលឱ្យ​ប្តី​ដាច់​ជើង​ម្ខាង​ឯ​ប្រពន្ធ​រងរបួស​នៅ​ស្រុក​ចិត្រ​បុរី​

633
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយ​ម៉ូតូ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ជា​ប្តី​ដាច់​ជើង​ម្ខាង​ឯ​ប្រពន្ធ​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​អន្ទង់​វៀន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​ចាន់​ធី​អធិការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មកពី​ម៉ូតូ​បុក​ម៉ូតូ​នៅលើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​។​ជនរងគ្រោះ​មានឈ្មោះ ជី​ម ឈ្នឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំមាន​ទីលំនៅ​ភូមិ​វាល​សំបូរ​ឃុំ​ថ្មី​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​បើកបរ​ម៉ូតូ​ម៉ា​កវេ​វ​រងរបួស​ដាច់​ជើងឆ្វេង​និង​ប្រព​ន្ធ័​របស់គាត់​ឈ្មោះ ភិន ថា​ន អាយុ​៤៣​ឆ្នាំ រង​របួល​ស្រាល​ដែល​គាត់​រួម​ដំណើរ​ជាមួយ​ប្ដី​។​

​ចំណែក​អ្នកបើក​ម៉ូតូ​មួយទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយពី​កើតហេតុ​ជនបង្ក​នោះបាន​បើក​ម៉ូតូ​រត់​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​។​លោក​អធិការរង​រូប​នោះបាន​បន្ដថា​ជនរ​ង​គ្រោះ​ត្រូវបាន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​៕S/


​ ​ ​

#