​ម៉ូតូ​បុក​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ស៊ីធរ​កណ្តាល​

231

(​ព្រៃវែង​)៖​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ស្ថិតនៅ​ភូមិ​ព្រលាន​ឃុំ​រំលេច​ស្រុក​ស៊ីធរ​កណ្តាល​ខេត្តព្រៃវែង​កាលពី​វេលាយប់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ម៉ូតូ​មួយគ្រឿង​ម៉ា​កវេ​វ​ឆ្លាម ពណ៌​ខ្មៅ សេ​រ៊ី ២០១១ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ទាង ថា​ន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ចារ​ឃុំ​រំលេច​ស្រុក​ស៊ីធរ​កណ្តាល​ខេត្តព្រៃវែង​។​លុះដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត ម៉ាក​សេ​១២៥ សេ​រ៊ី ២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភព​.1K 5613​បើកបរ​ដោយ​ឈ្មោះ ស៊ីន ស៊ីណា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គល់ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត កំពង់ចាម ។​

​មន្ត្រីនគរបាល​ដដែល​បាន​បន្តថា​ហេតុការណ៍​នេះ​បណ្តាល​ឱ្យឈ្មោះ ទាង ថា​ន ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​ឈ្មោះ ស៊ីន ស៊ីណា បាន​រងរបួស​ធ្ងន់ យកទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ព្រៃ​ដើម​ថ្នឹង​។​រីឯ​សាកសព​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក មធ្យោបាយ​ទាំងពីរ​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស៊ីធរ​កណ្តាល រង់ចាំ​ការដោះស្រាយ​នាពេល​ក្រោយ​៕S/​ដោយ​៖​ចាន់ថន​