​ម៉ូតូ​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នា​ក់នៅ​ស្រុក​ឧដុង្គ​

341
ចែករម្លែក
  • 51
    Shares

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​របួសធ្ងន់​ម្នា​ក់នៅ​ចំណុច​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ស្ថិត​ក្នុងភូមិ​ចំបក់​រុន​ឃុំ​ដំណាក់​រាំង​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា NEX ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1L. 4892 បើកបរ​ដោយ​ឈ្មោះ ជា សុខ​ណា ភេទ​ស្រី អាយុ​១៥ ឆ្នាំ រស់នៅ​ភូមិ​រំចេក ឃុំ​ជើង​រាស់ ស្រុក​ឧដុង្គ​។​អ្នករួមដំណើរ​ជាមួយ ឈ្មោះ រស់ គឹម​ហួយ ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​អង្គ​តា​ប៉ុក ឃុំ​ជើង​រាស់ ស្រុក​ឧដុង្គ​បើកបរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ។​

លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ទៅបុក​ជាមួយ ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​ដឹក​អេតចាយ​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បណ្តាលឱ្យ​ឈ្មោះ​ជា​សុខ​ណា​ស្លាប់​និង​ឈ្មោះ​រស់​គីម​ហួយ​រងរបួស​ធ្ងន់​៕S/​