​ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​នៅ​ភ្នំ​សំពៅ​

571
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ​នេះ​កើតឡើង​នៅ​ចំណុច​ក្រុមទី​១​ភូមិ​សំណាញ់​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦​និង​១៧​កាលពី​រសៀល​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​វើ​យ​ចំរើន​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បាណន់​បាន​ឲ្យ​ដឹងថា​បុរស​ចំណាស់​ដែល​ស្លាប់​មានឈ្មោះ​សុខ​សុ​ផៃ​អាយុ​៦៧​ឆ្នាំ​រស់នៅ​ភូមិ​ក្រពើ​ជើង​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​។​ចំណែក​ភាគី​ម៉ូតូ​ម្ខាង​ទៀត​រងរបួស​ធ្ងន់​មានឈ្មោះ នេ​ត ភេទ​ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​សំពៅ​កើត​ឃុំ​ភ្នំ​សំពៅ​ស្រុក​
​បាណន់​។​

​ក្រោយ​កើតហេតុ​នគរបាល​បាន​ចុះទៅ​ដល់​ហើយ​ជួយ​បញ្ជូន​អ្នករងរបួស​ធ្ងន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​ចំណែក​អ្នកស្លាប់​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​​ដោយឡែក​ម៉ូតូ​ទាំង​2​គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ខេត្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/

​ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​នៅ​ភ្នំ​សំពៅ​

 

​ ​