​ម៉ូតូ​បុក​ម៉ូតូ ខ្ទាត​ដួល​មុខ​រថយន្ត កិន​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

392
ចែករម្លែក
  • 405
    Shares

ដោយ​៖​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​បុរស​ម្នាក់​ជា​ប៉ូលិស​នៅ​កង​អន្តរាគមន៍​ខេត្តឧត្ដរមានជ័យ​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​បុរសរងគ្រោះ​រូបនោះ បាន​ជិះ​ម៉ូតូ​ម៉ាក ស្កុប​ពី មួយគ្រឿង បាន​វ៉ា​រថយន្ត​ម៉ាក Hyundai ហើយ​ទៅបុក​នឹង​ម៉ូតូ ម៉ាក ហុងដា​ឌ្រី​ម ដែល​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាលឱ្យ​ដួល​មុខ​រថយន្ត ហើយ​ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២៥២ ចំណុច​ផ្លូវបំបែក ថ្គាម​រមាស​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​តាវ​ឃុំ​ត្រពាំង​តាវ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង​បាន​និយាយថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​ឈ្មោះ មាឃ ភា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​ប៉ូលិស នៅ កង​អន្តរាគមន៍​ខេត្តឧត្ដរមានជ័យ រស់នៅ​ភូមិ​ថ្លា​ត ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

បាន​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្កុប​ពី ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​កំពង់ចាម ១E ៥៥៧៧ ពី​ទិស​លិចទៅ​ទិស​កើត ហើយ​បាន​ឡើង​វ៉ា​រថយន្ត​ម៉ាក Hyundai ពណ៌​ខៀវ​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B ១២៥៣ ដែល​បើកបរ​ស្រប​ទិស​គ្នា ហើយ​ទៅ បុក​នឹង​ម៉ូតូ ម៉ាក ហុងដា​ឌ្រី​ម ជិះ​បញ្ច្រាសទិស​គ្នា ក៏​ខ្ទាតចូល​មុខ​រថយន្ត​កិន បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម មានឈ្មោះ បូរាណ ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេរី​២០០៩ ពណ​ខ្មៅ ពាក់​ស្លាក​លេខ ឧត្ដរមានជ័យ ១D ៨៦៥៦ បើកបរ​ពី​ទិស​កើត​ទៅ​ទិស​លិច បណ្តាលឱ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ មន្ទីរពេទ្យ​ប្រទេស​ថៃ​។​

ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក Hyundai ពណ៌​ខៀវ​លាយ​ទឹកប្រាក់ មានឈ្មោះ ហេង ហ៊ា​ប ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ រស់នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ។​

ករណីនេះ​កម្លាំង​ជំនាញ បាន​យក​វត្ថុតាង មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​អន្លង់វែង រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​រីឯ​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/