​ម៉ូតូ​បុក​រថយន្ត​ខ្ទាតចូល​រថយន្ត​១​គ្រឿង​ទៀត​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​

96
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​ជិះ​បុក​រថយន្ត​ក៏​ខ្ទាតចូល​រថយន្ត​មួយគ្រឿង​ទៀត​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​។​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ភូមិ​អូរ​ក្រាំង​អំបិល​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ស្មាស់​វី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1J6658​អ្នកបើកបរ​ឈ្មោះ​ប្រាក់​សុគន្ធ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​ម៉ូតូ​បាន​បុក​រថយន្ត​ម៉ាក​លុច​ស៊ី​ស​RX330​ពណ​ទឹកមាស​ពាក់​ផ្លា​លេខ​ភ្នំពេញ​2AC2231​។​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន​ក្រោយ​កើតហេតុ​។​

បន្ទាប់មក​ម៉ូត​បាន​ខ្ទាត​ទៅ​ចូល​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​កាមរី​ឆ្លាម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q7147​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន​ក្រោយ​កើតហេតុ​បណ្តាលឱ្យ​គ្រោះថ្នាក់​អ្នកបើកបរ​ម៉ូតូ​ធ្ងន់​។​ចំពោះ​វត្ថុតាង​ទាំង​៣​គ្រឿង​យក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​គង​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​