​ម៉ូតូ​បើក​បុក​កន្ទុយ​រ៉ឺម៉ក​កុង​តៃ​ន័​រ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​

677
ចែករម្លែក
  • 24
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បើក​ម៉ូតូ​ជ្រុល​ទៅបុក​កន្ទុយ​រ៉ឺម៉ក​រថយន្ត​កុង​តៃ​ន័​រ ដែល​កន្ទុយ​ខាងក្រោយ​អត់​មាន​ភ្លើង បណ្តាល​ឲ្យ​ដាច់​បំពង់ក ស្លាប់​ភ្លាមៗ​នៅ​កន្លែង ។​កាលពី​វេលា​ម៉ោង​៩​និង​០៥​នាទី​យប់​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​៣០​ម៉ែត្រ ត្រង់ចំណុច​ភូមិ​រោល​ជ្រូក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។​

​ជនរងគ្រោះ មិនទាន់​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ជាង​៣០​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១១០ ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-4237 ជា​មធ្យោបាយ ។ ចំណែក​រថយន្ត ប្រភេទ​កុង​តៃ​ន័​រ ម៉ាក FREIGHTINER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-6837 របស់​ក្រុមហ៊ុន​STL អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ បាន​គេចខ្លួនបាត់ ។​

​ប្រភព​បានឱ្យដឹងថា មុន​កើតហេតុ រថយន្ត​កុង​តៃ​ន័​រ បើក​តាមផ្លូវ​៣០​ម៉ែត្រ ពី​កើ​តទៅ​លិច ។​លុះដល់​ចំណុច​ខាងលើ រថយន្ត​បាន​បត់​ឆ្លងផ្លូវ​ផុត​ក្បាល​រថយន្ត​ហើយ តែ​នៅ​ខាង​កន្ទុយ​រថយន្ត អត់​មាន​ភ្លើង​សញ្ញា ទើប​ធ្វើ​ឲ្យ ជនរងគ្រោះ ជិះ​ម៉ូតូ ពី​លិចទៅ​កើត ជ្រុល​ទៅបុក​កន្ទុយ​ទ្រុង បណ្តាល​ឲ្យ​ដាច់​បំពង់ក ស្លាប់​ភ្លាមៗ​នៅ​កន្លែង ។​ក្រោយ​កើតហេតុ សមត្ថកិច្ច ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ ៕S/​

​ម៉ូតូ​បើក​បុក​កន្ទុយ​រ៉ឺម៉ក​កុង​តៃ​ន័​រ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​