​ម៉ូតូ​បើក​បុក​ជនបរទេស​ម្នាក់​បណ្តា​ល​ឱ្យ​របួស​បែកក្បាល​ពេលធ្វើ​ដំណើរ​ថ្មើ​ជើង​

297
ចែករម្លែក
  • 3
    Shares

ដោយ​បាយ័ន​/​សៀមរាបៈ​ជនបរទេស​ម្នាក់​បែកក្បាល​ដោយសារ​ម៉ូតូ​បុក​ពេល​កំពុងធ្វើដំណើរ​ដោយ​ថ្មើ​ជើង​។​នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក​វរសេនីយ៍ឯក​ជឹម​សុវណ្ណ​ប្រធាន​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នៅ​ថ្ងៃទី​២ ខែមេសា​ឆ្នាំ​២០១៩​។​

​លោក​បាន​បញ្ជាក់ថា​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩​នេះ ជនជាតិ NewZealand​ម្នាក់​ឈ្មោះ​EUANMANCER​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​។​ជនរងគ្រោះ​បានទទួល​រងរបួស​បែ​ក​ក្បាល​ផ្នែក​ខាងក្រោយ​និង​ស្រាំ​ឆ្អឹងជំនី​ដោយសារតែ​ម៉ូតូ​ម៉ាក​អិ​ម​អែ​ស​អ៊ិ​ច​បើកបរ​ដោយ​ជនជាតិខ្មែរ​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​បុក​ពេល​លោក​កំពុងធ្វើដំណើរ​ដោយ​ថ្មើ​ជើង​នៅ​ចំណុច​ផ្លូវ​អាចារ្យ​ស្វា​ខាងកើត​ស្ទឹង​សៀមរាប​ក្បែរ​ស្ពាន​វត្ត​ព្រហ្មរ​ត្ន័​ឆៀង​ខាងត្បូង​ប្រមាណ​២០​ម៉ែត្រ ៕S/

#