​ម៉ូតូ​បើក​បុក​រ៉ឺម៉ក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​រងរ​បួស​ពីរ​នាក់​

323

(​កំពង់ចាម​)៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​បើកបរ​ប្រើប្រាស់​ល្បឿន​លឿន​បាន​ទៅ​ជ្រុល​បុក​រ៉ឺម៉ក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ពីរ​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨១,៨២​ស្ថិតក្នុង​ភូមិ​សង្កែ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា អ្នកស្លាប់​ឈ្មោះ ជួប ស្នេហ៍ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន ទីលំនៅ​ភូមិ​បឹង ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​ជនរងគ្រោះ បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក លេខ​កំពង់ធំ​១N-២៥០៧ រួម​ដំណើរ​ដោយ​មនុស្ស​២​នាក់ បាន​រងរបួស​ស្រាល ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក៏​បុក​ម៉ូតូ​រ៉ឺម៉ក​ពីក្រោយ​ពេញទំហឹង ។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា តាម​ការវាស់វែង​និង​ពិនិត្យ​តាម​ជំនាញ​ឃើញថា មូលហេតុ​អ្នកជិះ​ម៉ូតូ ប្រើប្រាស់​ល្បឿន​លឿន បណ្តាល​ឲ្យ​ទៅបុក​ម៉ូតូ​រ៉ឺម៉ក​ចំ​ពីក្រោយ​ដែល​គ្មាន​ភ្លើង​បំភ្លឺ​បន្ទាប់ពី​កើតហេតុ​ភាគី​រ៉ឺម៉ក​ម៉ូតូ​បាន​បើក​រត់គេច​បាត់​។​បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/