​ម៉ូតូ​បើ់ក​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង​បណ្ដាលឱ្យ​នារី​ម្នាក់​របួសធ្ងន់​

376

(​ព្រៃវែង​)៖ ស្ដ្រី​ម្នាក់​បើក​ម៉ូតូ​តាមផ្លូវ​បាន​ជ្រុល​មក​បុក​ចំ​ទទឹង​ម៉ូតូ​ដែល​គេ​ជិៈ​ចេញពីផ្ទះ​បណ្ដាល​ឲ្យ​របួសធ្ងន់​។​​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៨​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៩,១០០​ចំណុច​​ភូមិគរ ឃុំ​ដូន​កឹង​ស្រុក​កំចាយមារ​ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៨​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​
C125 ពណ៌​ខ្មៅ​សេរី​2016​ពាក់​ស្លាក​លេខ​​ព្រៃវែង​1J4856 បើកបរ​ដោយ​ឈ្មោះ រ៉ា ធឿន ភេទ​ប្រុស​២៨​ឆ្នាំ​នៅ​ភូមិគរ ឃុំ ដូន​កឹង​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​។

ដែល​កំពុងបើក​ម៉ូតូ​ចេញពីផ្ទះ​ឡើងលើ​ថ្នល់​ភ្លាមនោះ​ក៏ត្រូវ​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​C125 សេរី​
2017​បើកបរ​ដោយ​ឈ្មោះ ពុធ កៃ ភេទ ស្រី អាយុ ១៩​ឆ្នាំ នៅ​ភូមិ ថ្មី ឃុំ ដូន​កឹង​ស្រុក​កំចាយមារ​ខេត្តព្រៃវែង ដោយ​បើកបរ​លើ​ថ្នល់ជាតិ​​លេខ​៨​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បុក​ចំ​ទទឹង កណ្ដាល​ម៉ូតូ​ដែល​ចេញពីផ្ទះ​។​បណ្ដាល​ឲ្យ​អ្នកបើកបរ​ស្រប​ថ្នល់​រងរបួស​ធ្ងន់​និង​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​ខេត្តព្រៃវែង​។​

​ឯ​អ្នកបើក​ម៉ូតូ​ចេញពីផ្ទះ​មិនមាន​រងរបួស​ទេ​។ ចំណែក​វត្ថុតាង​ម៉ូតូ​ទាំង​២​គ្រឿង​សមត្ថកិច្ច​
​យកមក​រក្សាទុក​នៅ​ប៉ុ​ស្ថិ៍​រដ្ឋបាល​ដូន​កឹង​៕S/​ដោយ​៖​ចាន់ ថន​

​ម៉ូតូ​បើ់ក​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង​បណ្ដាលឱ្យ​នារី​ម្នាក់​របួសធ្ងន់​