​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក​បើក​បញ្ច្រាស ទិស​​ ត្រូវ​រថ​យន្ត​ដឹក​ប្រេង​បុក​ក្រឡាប់​ទាំងសងខាង​

414
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញៈ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក​បើក​បញ្ច្រាសទិស​គ្នា ​ត្រូវ​រថយន្ត​ដឹក​ប្រេង​ចាប់​ហ្វ្រាំង​មិនទាន់​បណ្តាលឱ្យ​បុក​ក្រឡាប់​ទាំងសងខាង​ រង​បួស​ស្រាល​។​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើង​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ​ក្នុង​សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ ​កាលពី​រសៀល​ថ្ងៃទី​២៨ ​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​នគ​របាល​ចរាចរជើងគោក​បាន​ចុះ​មកដល់​និង​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ត​និង​ម៉ូតូ​រ៉ឺ​ម៉ក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​រង់ចាំ​ម្ចាស់​ទៅ​ដោះ​ស្រាយគ្នា​នៅពេល​ក្រោយ​៕S/​Ha