​ម៉ូតូ​រ៉ឺម៉ក​ចត​ដេក​លើ​ចិញ្ចើមផ្លូវ​ស្រាប់តែ​ចិន​ម្នាក់​ស្រវឹង​បើកឡាន​មក​បុក​របួសធ្ងន់​

310
ចែករម្លែក

​ដោយ​៖​វណ្ណៈ​ព្រះសីហនុ​/​បុរស​អ្នករត់​ម៉ូតូ​រ៉ឺម៉ក​ម្នាក់​បាន​រងរបួស​ធ្ងន់​ខណៈ​ចត​ស្ងៀម​នៅ​មួយកន្លែង ហើយ​មាន​រថយន្ត​Lexus300​មួយគ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​មាន​អាកា​រៈ​ស្រវឹង​បាន​បុក​ប៉ះ​យ៉ាងដំណំ ។​

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា​ករណីនេះ​កើតឡើង នៅ​ចិញ្ចើមផ្លូវ​ក្នុង​អតីត​មហោស្រព​ចាស់ ស្ថិតក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃ​១៥​មករា​២០១៩​បណ្តាលឱ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក​រងរបួស​ធ្ងន់​។​ក្រោយ​កើតហេតុ​នគរបាល​បាន​ឃាត់ខ្លួន​អ្នកបើកបរ​ជនជាតិ​ចិន​ដែលមាន​អាកា​រៈ​ស្រវឹង​នោះ​នាំយកទៅ​ដោះស្រាយ​តាមច្បាប់​៕S/​