​ម៉ូតូ​វ៉ា​ជែង​រថយន្ត​រអិលដួល​ត្រូវ​រថយន្ត​ដឹក​ដី​កិន​បន្ថែម​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

368
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​ស្លាប់​ភ្លាម​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​ល្បឿន​លឿន​វ៉ា​ជែង​រថយន្ត​ខាងមុខ​រអិលដួល​ស្រប​ពេលដែល​រថយន្ត​ដឹក​ដី​បើក​ស្រប​ទិស​ហ្វ្រាំង​មិនទាន់​កិន​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​ផ្លូវជាតិ​លេខ​៣​ភូមិ​ស្រែ​ញ​រ៍​សង្កាត់​ពងទឹក​ខណ្ឌដង្កោ​កាលពី​រសៀល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ។​

សមត្ថកិច្ចបញ្ជាក់ថា អ្នកស្លាប់ឈ្មោះ ជា សារួន ភេទប្រុស អាយុ១៤ ឆ្នាំ មុខរបរសិស្សនឹងអ្នករបួសឈ្មោះគឹមម៉ៅអាយុ២៣ឆ្នាំដោយអ្នកទាំងពីរស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។

ក្រោយ​កើតហេតុ ជនរងគ្រោះ​ម្នាក់​ត្រូវបាន​រថយន្ត សង្គ្រោះ​របស់​មណ្ឌល​សុខភាព​ពងទឹក ដឹក​យកទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ចំណែក​សព​ជនរងគ្រោះ​ម្នាក់ ក្រុមគ្រួសារ ស្រែក​ទ្រហោយំ ឱប​សព​ហើយ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ចាត់ចែង​ដឹកយក​ទៅធ្វើ​បុណ្យ​៕S/​