​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់​ម្នាក់​ពេល​កំពុង​ភ្លៀង​នៅ​ក្រុង​សៀមរាប​

1015
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​មនុស្ស​ស្រី​តែងខ្លួន​ជាម​នុស្ស​ប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ខណៈ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេល​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្រុង​សៀមរាប​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ចំណុច​ផ្លូវ​កូ​ម៉ៃ អតីត​ស្តា​ត​ចាស់​ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៦ ល្ងាច​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨​។​

សមត្ថកិច្ច​បញ្ជាក់ថា រហូតមកដល់​ព្រលប់​ថ្ងៃ​ដដែល​នេះ អ្នកស្លាប់​មិនទាន់​រកឃើញ​សាច់​ញា​ត្តិ​នៅឡើយ​ទេ ខណៈពេល​នោះដែរ​ភ្លៀង​កំពុង​ធ្លាក់​យ៉ាងខ្លាំង ហើយ​សាកសព​ត្រូវបាន​លើក​ចេញពី​កន្លែងកើតហេតុ​រង់ចាំ​គ្រួសារ​។​

សមត្ថកិច្ច​បានបញ្ជាក់​ដែរ​ថា មុនពេល​កើតហេតុ​នោះ​ម៉ូតូ​ម៉ាក​ស៊ូ​ម័​រ​មួយគ្រឿង បាន​បើក​បុក​ជាមួយ​ម៉ូតូ​ស្គុ​ប​ពី នៅ​ចំណុចកើតហេតុ​ដោយ​ជនរងគ្រោះ​ដែល​ស្លាប់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី​។​ដោយឡែក​ភាគី​ជិះ​ម៉ូតូ​ម៉ាក​ស៊ូ​ម័​រ សមត្ថកិច្ច​មិន​បញ្ជាក់ថា​មានឈ្មោះ​អ្វី ហើយ​រងរបួស​នោះដែរ​។​

សាកសព​ត្រូវបាន​លើក​ចេញពី​កន្លែងកើតហេតុ ដើម្បី​រង់ចាំ​គ្រួសារ​មក​ទទួលយក​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ខណៈពេល​ដែក​ក្នុង​ក្រុង​សៀមរាប​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​នា​រសៀល​ថ្ងៃនេះ​៕S/