​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ស្លាប់​ម្នាក់​និង​របួសធ្ងន់​២​នាក់​

666
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​របួសធ្ងន់ ។​គ្រោះថ្នាក់​កើតឡើង​លើផ្លូវ​ជាតិ​លេខ​៥ ម្តុំ​មុខ​វិទ្យាល័យ​សម្តេចឪ កណ្តាល​ក្រុង​សិរីសោភ័ណ ក្នុងភូមិ​តារាង​បាល់​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​កាលពី​ម៉ោង​១១​យប់ ថ្ងៃទី​៣០ ខែ កញ្ញា ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ត្រី យ៉ាន់​សុវណ្ណ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា :​នៅ​មុនពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​ស៊េរី​ចាស់​ពណ៌​ខ្មៅ​គ្មាន​ស្លាក​បើក​ដោយ​ឈ្មោះ​ឡ​ន គឹម​ឡាង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ បើក​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុចកើតហេតុ ក៏​បុក​ពេញទំហឹង​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​C១២៥​ពណ៌​ខ្មៅ​ស៊េរី​២០១៥​មិន​ស្គាល់​ស្លាក​លេខ​បើក​ច្រាសទិស​គ្នា ។​មនុស្ស​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​រងរបួស ។​

​លោក​វរសេនីយ៍ត្រី​យ៉ាន់​សុវណ្ណ​បាន​បន្តថា​:​ជនរងគ្រោះ​ស្លាប​-​ឈ្មោះ​ឡ​ន​គឹម​ឡាង​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​លំនៅ​ភូមិ​តា​គល់​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គលបុរី​ខេត្តបន្ទាយមានជ័យ​។​ចំណែក​២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ របួសធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី​៕S/