​ម៉ូតូ​៣​គ្រឿង​ប៉ះ​ដៃចង្កូត​គ្នា​ខ្ទាតចូល​រថយន្តបុករ​ងរ​បួស​៣​នាក់

145
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​បីនាក់​រងរបួស​ធ្ងន់​ស្រាល​បន្ទាប់ពី​ជិៈ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ហើយ​ខ្ទាត​ម៉ូតូ​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​។​ចំណែក​ម៉ូតូ​៣​គ្រឿង​និង​រថយន្ត​១​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​។​បង្ក​ការភ្ញាក់ផ្អើល​នៅមុខ​ហ្ស៊ូ​ក​ក្លិប​តាម​បណ្ដោយ​ផ្លូវ​១៩៨៦​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​យប់​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៩​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ដល់ទី​តាំង​ក៏បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កា​រិ​យា​ល័​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​បង្ក​ទៅ​រក្សាទុករ​ចាំ​ការដោះស្រាយ​គ្នា​ពេល​ក្រោយ​៕S/​

#