​ម៉េង កែវពេជ្ជតា ត្រេកអរ​យ៉ាងខ្លាំង​ពេល​ខ្មែរ​នៅ​បារាំង​គាំទ្រ​ច្រើន​

1480
ចែករម្លែក

​ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ​តារាចម្រៀង​ជើងចាស់​ដែលមាន​សមត្ថភាព​សិល្ប​:​លើ​គ្រប់​ទម្រង់ នឹង​ទទួលបាន​ការគាំទ្រ​ពី​ស្រទាប់​មហាជន​គ្រប់​វ័យ​មិន​ថមថយ​នោះ គឺ​អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញ​នូវ​អារម្មណ៍​ត្រេកអរ​រំភើប សប្បាយរីករាយ ពេលដែល​អ្នកនាង​ទទួលបាន​ការគាំទ្រ​។​

​ការសម្តែង​របស់​អ្នកនាង​នៅ​ទីនោះ ត្រូវ​បានផ្តល់​កម្លាំងចិត្ត​ពី​បងប្អូន​ខ្មែរ​នៅ​ប្រទេស​បារាំង ។​ក្នុងនោះ​ក៏មាន​ជនបរទេស​ផងដែរ​ដែល​អ្នកនាង​បាន​សរសេរ​រៀបរាប់​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​អ្នកនាង​ថា “​ទីបំផុត ជោគជ័យ​ទាំង​ព្រម​បានមក​ដល់ដៃ​ពួកយើង​ហើយ ។

​តារាចម្រៀង​រូបនេះ​បាន​សរសេរ​រៀបរាប់​លើ​ហ្វេ​ស​ប៊ុ​កថា​“​ការអត់ធ្មត់​ដើរកាត់​ព្យុះភ្លៀង​មួយរយៈ​ធំ​នេះ​ពិតជា​មានន័យ​ណាស់​។​ពេលនេះ​ខ្ញុំ​ញញឹម​ខ្ញុំ​សើច​ខ្ញុំ​សប្បាយ​ប្រកបដោយ​ក្តី​សុខ​យ៉ាងពិត​ប្រាក​ដដែល​ខ្ញុំ​និង​គ្រួសារ​ម៉េង​បានទទួល​នូវ​ជ័យជំនះ​យ៉ាង​សមបំណង​។​ខ្ញុំ​ដឹងបាន​តាមរយៈ​ភ្ញៀវ​ដែល​អញ្ជើញ​ចូល​ទស្សនា ដោយសារ​ស្នូរ​ទះដៃ និង​ដោយសារ​ពាក្យសម្តី​កោត​ស​សើរ​ដែល​ពុំមែន​ជាការ​បញ្ជោរ ។
​ពេលនោះ​ខ្ញុំ​និយាយ​ស្ទើរ​មិន​ចេញ និង​បាន​ភ្លេច​នូវ​ពាក្យ​ខ្លះ​ដែល​ខ្ញុំ​ចង់​និយាយ​ព្រោះតែ​ការរំភើប​ពេក ។ ទឹកភ្នែក​ខ្ញុំ​ក៏​ចង់​បង្ហាញខ្លួន​ម្តងៗ​ទាំង​ពេល​ខ្ញុំ​ច្រៀង​និង​និយាយ​ដោយសារ​មើលឃើញ​ទឹកមុខ​ញញឹម​គាំទ្រ​ពី​ទស្សនិកជន​ជាច្រើន​មាន​ទាំង​បងប្អូន​ខ្មែរ​និង​បរទេស​ក្នុង​លក្ខណៈ​គោរព​ឱ្យ​តម្លៃ​ដោយស្មោះ​ចំពោះ​ការសម្តែង​របស់​ពួកយើង​។​”

​អ្នកនាង​ម៉េង​កែវពេជ្ជតា​បាន​និយាយថា​ពេលនេះ​ខ្ញុំ​ចង់​សូម​អរគុណ​ដល់​មនុស្ស​សំខាន់​ដែល​នាំ​ពួកយើង​មកកាន់​កម្មវិធី​នេះ គឺ​ប្អូនស្រី Vuth Chanmoly​និង​ស្វាមី​។​អរគុណ​នូវ​ប្រសា​ន៏​ណែនាំ​របស់លោក​ជំទាវ សុទ្ធ​សុ​ម៉ាលី​លោកជំទាវ​និង​ប្អូនស្រី​ជា​អ្នក​ទីមួយ​ដែល​ផ្តល់​តម្លៃ​ដល់​ពួកយើង​។​ក៏​មិន​ភ្លេច​សូម​អរគុណ​លោក​ប្រធាន អនុប្រធាន សមាជិក សមាជិកា​នៃ​សមាគមន៍​សិល្បៈ​វប្បធម៌​ខ្មែរ​ACK​ប្រចាំ​ប្រទេស​បារាំង ដែល​មិន​រើសអើង​តាម​ការអូសទាញ ។ លោកអ្នក​សក្តិ​សមជា​អ្នក​ស្នេហា​សិល្បៈ​វប្បធម៌​ខ្មែរ​ប្រាកដ​មែន ។

​តារាចម្រៀង​ចាស់វស្សា​រូបនេះ​មិន​ភ្លេច​ឡើង​ចំពោះ​ការជួយជ្រោមជ្រែង ដោយបាន​និយាយថា “​យើងខ្ញុំ​ក៏​សូម​គោរព​អរគុណ​ឯកឧត្តម​លោកជំទាវ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រ​ទស​បារាំង​ដែល​ផ្តល់​ភាពកក់ក្តៅ​ដល់​យើងខ្ញុំៗ ។ សូម​អរគុណ​ទៅដល់​ទស្សនិកជន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ សូម​អរគុណ​ហ្វ៊ែ​ន​របស់​ពេ​ជ្ជ​តា​ពី​គ្រប់ទិសទី​ដែល​បាន​ចូលរួម​ការពារ​មតិ​និង​ជួយ​បញ្ចៀស​ពេ​ជ្ជ​តា​ពី​ការប្រមាថ​ព្រមទាំង​បាន​ផ្ញើ​ពាក្យ​ជូនពរ​លើកទឹកចិត្ត​ដល់​ពេ​ជ្ជ​តា​និង​កូនៗ​ធ្វើឱ្យ​យើងខ្ញុំ​មាន​កម្លាំង​ធ្វើ​កិច្ចការ​ទាំងនេះ​រហូត​បា​ន​ទទួលជោគជ័យ​។​សូម​ផ្ញើរ​ជូន​វិញ​នូវ​មោទនៈភាព​នេះ​ដល់​លោកអ្នក​ទាំងអស់គ្នា ។

​អ្នកនាង​ម៉េង​កែវពេជ្ជតា​ក៏បាន​រំលេច​នូវ​ប្រយោគ​ចុងក្រោយ​របស់​អ្នកនាង​ដែល​ធ្វើអោយ​អ្នកអាន​ទាំងអស់​រំជួលចិត្ត​យ៉ាងខ្លាំង​អំពី​ទឹកចិត្ត​អ្នកនាង​ចំពោះ​សិល្ប​:​វប្បធម៌​ជាតិខ្មែរ ដោយ​អ្នកនាង​បាន​ប្តេជ្ញា​ថា “​នាង​ខ្ញុំ​ជំនួសមុខ​អោយ​ក្រុមគ្រួសារ​ម៉េង​សូម​សន្យាថា​ទោះជា​ស្ថិតក្នុង​ស្ថានភាព​ជូរចត់​យ៉ាងណាក៏ដោយ ក៏​យើង​នឹង​នៅតែ​រក្សា​ការងារ​ការពារ​លើកស្ទួយ​វប្បធម៌​នេះ​រហូត​មិន​បញ្ឈប់​ឡើយ ។

​វប្បធម៌​ខ្មែរ​ត្រូវតែមាន​ភាព​ត្រចះត្រចង់​ជា​និរន្ត​ន៍​ដោយ​មិនអាច​លង់​លិច​ទៅតាម​ពេលវេលា ឬ​តាម​ការប្រមាថ​ជាន់​កំទេច​ពី​មនុស្ស​អគតិ​ណា​បានជា​ដាច់ខាត​សូម​ខ្មែរ​ទាំងអស់​រួមដៃគ្នា​ឡើង ។ សូម​គោរព​ជូនពរ​លោកអ្នក​មាន​ក្តី​សុខសាន្ត​កុំបី​មាន​សត្រូវ​ឬ​ឧបសគ្គ​ណា​មក​យារ​យី​បានឡើយ ។ សូម​អគុណ​”៕S/​