​ម៉ៃ ភី ៖ ប៉ូលិស​

“​ផេះផង់​ធូលី​” រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​

711
ចែករម្លែក

​រូបថត និង អត្ថបទ​:​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ឈ្មោះ សេក ស៊ុ​ណ្ណា​រី ត្រូវជា​ប្រពន្ធ​របស់ ម៉ៃ ភី បាន​និយាយ​រៀបរាប់​ប្រាប់ថា​៖
​នៅក្នុង​របប លន់ នល់ ប្តី​របស់ខ្ញុំ​ឈ្មោះ ម៉ៃ ភី ធ្វើជា​ប៉ូលិស​នៅ​ក្រុងភ្នំពេញ​។ គាត់​បាន ធ្វើ​ការងារ​ផ្សេងទៀត​នៅ​អង្គការ​មនុស្សធម៌​មួយ ដែល​ចែកចាយ​ស្បៀង អាហារ​។ គាត់​បានធ្វើ​ដំណើរ​ញឹក​ញាប់​ទៅកាន់​ខេត្ត​ជាច្រើន​ដើម្បី​ផ្តល់​អង្ករ ប្រហុក ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និង​មុង​ជាច្រើន​ដល់​ប្រជាជន​ដែល​រងទុក្ខវេទនា​ដោយសារ​សង្គ្រាម​។​
​ខ្ញុំ​កើត​នៅ​ខេត្តកណ្តាល​។ នៅពេលដែល​ស្ថានការណ៍​ក្នុងស្រុក​កំណើត របស់ខ្ញុំ តឹងតែង​ខ្លាំង ម្តាយ​របស់ខ្ញុំ​បានសម្រេច​ចិត្ត​ផ្លាស់​ទីលំនៅ​។ ឪពុក​របស់ខ្ញុំ​បាន​ស្នាក់នៅ ក្នុងភូមិ ខណ​:​ដែល​ម្តាយ​ខ្ញុំ​ជួល​ផ្ទះមួយ​នៅ​តាខ្មៅ​ជិត​ក្រុងភ្នំពេញ និង​លក់​បារី​។ ភី និង​ខ្ញុំ​បាន​រៀបការ​នៅផ្ទះ​ម្តាយមីង​របស់ខ្ញុំ​ដែល​នៅ​ជិត​ទីកន្លែង​ម្តាយ​របស់ខ្ញុំ​នៅ​តាខ្មៅ​។

​ទោះបីជា​យ៉ាងណា យើង​បាន​អញ្ជើញ​ភ្ញៀវ​មក​ចូលរួម​ពិធីមង្គលការ​របស់​យើង ចំនួន​៥០​តុ ប៉ុន្តែ​មាន​ភ្ញៀវ​តែ​២០​តុ​តែប៉ុណ្ណោះ ដែល​បានមក​ចូលរួម ព្រោះ​អី​គ្រាប់បែក បាន​ទម្លាក់​នៅក្បែរៗ​ផ្ទះ​របស់​យើង​។ នៅ​អំឡុង​ពិធីមង្គលការ ភ្ញៀវ​ច្រើន​នាក់​បាន​ពួន នៅក្រោម​ផ្ទះ​ដើម្បី​ជៀសវាង​ពី​ការបាញ់ប្រហារ​។ យ៉ាងណាក៏ដោយ ខ្ញុំ​បាន​ស្នាក់នៅ ខាងក្នុង ខ្ញុំ​បាន​ប្តេជ្ញា​ថា​ខ្ញុំ​មិន​ពួន​នៅក្រោម​ផ្ទះ​ទេ ទោះជា​ខ្ញុំ​ត្រូវស្លាប់​ក៏ដោយ​។​

​យើង​បានរស់នៅ​ជាមួយ​ម្តាយ​មួយឆ្នាំ បន្ទាប់មក​ប្តី​របស់ខ្ញុំ​បាន​ផ្ទេរ​ទៅធ្វើ​ការ នៅ កំបូល ជា​ផ្នែក​មួយ​នៃ​ទីក្រុង​ភ្នំពេញ​។ គាត់​ធ្វើការ​ជា​សន្តិសុខ ត្រួត​ពិនិត្យមើល​ប្រជាជន ដែល​បាន​ព្យាយាម​ដឹកជញ្ជូន​ទំនិញរ​ត់ព​ន្ឋ​នៅក្នុង​រថយន្ត​។ កូនប្រុស​របស់​យើង​បាន កើត​នៅ​អំឡុង​ពេលនោះ​។

​នៅពេលដែល​គ្រួសារ​របស់​យើង​ត្រូវបាន​ជម្លៀស យើង​បាន​ចេញទៅ​ខេត្ត កណ្តាល​។ យើង​មិន​ចង់ទៅ​ស្រុកកំណើត​របស់​យើង​ទេ ដូច​អ្នកផ្សេងៗ​ជាច្រើន​ទៀត​ដែរ យើង​មានការ​ភ័យខ្លាច​ថា ប្តី​របស់ខ្ញុំ​នឹងត្រូវ​សម្លាប់​ប្រសិនបើ អង្គ​ការដឹង​អំពី​អតីត ភាព​របស់គាត់​។ ដូច្នេះ ភី បាន​ប្តូរ​ឈ្មោះ​របស់គាត់​ទៅជា វណ្ណា និង​ខ្ញុំ​បាន​ប្តូរ​ឈ្មោះ របស់ខ្ញុំ​ទៅជា ចិ​ន្ថា​។ ខ្ញុំ​បាន​ប្រាប់​គេ​ថា ប្តី​ខ្ញុំ​ជា​អ្នក​អូស​រទេះ​ហើយ​ខ្ញុំ​ជា​អ្នកលក់ដូរ​។​

​បន្ទាប់មក​អង្គការ​បាន​បញ្ជូន​យើង​ទៅ​ខេត្តបាត់ដំបង​តាម​រថភ្លើង​។ បន្ទាប់ពី​រស់ នៅបាន​មួយខែ​នៅ​ទីនោះ ឪពុក​របស់ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ ហើយ​យើង​បាន​បញ្ជូន​គាត់ ទៅ​មន្ទីរពេទ្យ​មូលដ្ឋាន ប៉ុន្តែ​ជំងឺ​របស់គាត់​កាន់តែ​ធ្ងន់​ទៅៗ ព្រោះ​មិនមាន​អាហារ​និង ថ្នាំពេទ្យ​គ្រប់គ្រាន់​។ នៅ​មន្ទីរពេទ្យ​នោះ អង្គការ​បានអនុញ្ញាត​ឲ្យ​យើង​យក​គាត់​មក ផ្ទះ វិញ ដោយ​ដឹងថា​គាត់​រស់​មិន​បានយូរ​ឡើយ​។ ១៥​ថ្ងៃ​ក្រោយមក គាត់​បាន​ស្លាប់ នៅក្នុង ផ្ទះ​យើង​។ មុនពេល​គាត់​ស្លាប់ គាត់​បាន​និយាយ​ទៅកាន់​ម្តាយ​ខ្ញុំ​ថា ”​នៅពេល​គាត់​ស្លាប់ កុំ​យំ​អី ខ្ញុំ​នឹង​បាន​ចាក​ផុតពី​ភាព​វេទនា​ទាំងអស់​។ ឯង​ជា​អ្នក​រង​ទុក្ខ​ច្រើន ព្រោះ​ឯង នៅមាន​ជីវិត​រស់នៅ​ឡើយ​”​។​

​ក្រោយមក កូនប្រុស​របស់ខ្ញុំ​ឈ្មោះ រស្មី បាន​ស្លាប់​ដោយសារ​កង្វះខាត​អាហារ និង​ថ្នាំពេទ្យ​។ ប្រជាជន​ដែល​ឈឺ​ត្រូវបាន​ផ្តល់នូវ​ថ្នាំ​គ្រាប់​ពណ៌​ខ្មៅ​ដូចជា​អាចម៍​ទន្សាយ​។ បន្ទាប់មក មិនយូរប៉ុន្មាន ម្តាយ​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​។ ខ្ញុំ​មាន​មាស​ទម្ងន់ ៣៧,៥ ក្រាម ដែល​ខ្ញុំ​យកមក​តាម​ខ្លួន​ពី​ភ្នំពេញ​។ ខ្ញុំ​បាន​ដូរ​មាស​នោះបាន​អង្ករ​ចំនួន​៦​កំប៉ុង​គត់ ជូន​ម្តាយ​ខ្ញុំ​។

​ភី ត្រូវបានចាត់តាំង​ចូលក្នុង​កង​បុរស ជា​ក្រុម​ដែល​ត្រូវធ្វើ​ការងារ​ធ្ងន់​។ គាត់​ភ្ជួរ រាស់ស្រែ ស្ទូងស្រូវ និង​ដកសំណាប​។ យើង​មិនបាន​ជួបគ្នា​ញឹកញាប់​ទេ ព្រោះ​ខ្ញុំ​នៅ ក្នុង​កង​នារី ជីក​ស្រះ​។ នៅ​ចុងឆ្នាំ​១៩៧៨ ខ្ញុំ​បាន​ពរ​ពោះ​៤​ខែ កូន​ទី​ពីរ​របស់ខ្ញុំ​។ ខ្ញុំ​មិន បានដឹងថា​ខ្ញុំ​មានកូន​ឡើយ ទាល់តែ​ខ្ញុំ​ឡើង​ដើម​អំពិល​ហើយ​កូន​នៅក្នុង​ពោះ​វាចា​ប់ ផ្តើម​ធាក់​។

​ថ្ងៃមួយ​នោះ នៅពេល​ខ្ញុំ​កំពុង​ដើរទៅ​កង​ការងារ​របស់ខ្ញុំ ខ្ញុំ​បានឃើញ អង្គការ សម្លាប់​ទាហាន ប៉ូលិស​ជាច្រើន​នាក់ និង​អ្នក​ខ្ជិល​ធ្វើការ​។ ប្រសិនបើ​យើង​មិន មើល​ការសម្លាប់​នោះទេ អង្គការ​នឹង​ចោទប្រកាន់​យើង​ជា​ខ្មាំង​។ បុរស​ចំណាស់​ម្នាក់ បាន​សុំ​បារី​អង្គការ​បាន​មួយ​ដើម​ជក់​មុនពេល​គាត់​ត្រូវបាន​សម្លាប់​។ ខ្ញុំ​ស្គាល់​បុរស​នោះ គាត់​មានឈ្មោះ ហ៊ួ​យ មាស ធ្លាប់​ធ្វើជា​អ្នកចម្រៀង​ប្រជាប្រិយ​។ កម្មាភិបាល​បាន ប្រាប់​គាត់​ឲ្យ​រត់​ជុំវិញ​រណ្តៅ​សព​ជំនួស​វិញ​បន្ទាប់មក ហ៊ួ​យ មាស បាន​សុំ​អង្គការ​ច្រៀង ចម្រៀង​បាន​មួយ​បទ​។ ខ្មែរក្រហម​ឆ្លើយថា​បាន បន្ទាប់ពី​គាត់​បញ្ចប់​ការ​ច្រៀង​ចម្រៀង ខ្មែរក្រហម​បាន​វាយ​គាត់​ទាល់តែ​ស្លាប់ ហើយ​បន្ទាប់មក វះ​យក​ថ្លើម របស់គាត់​ទៅ ឆា​ហូប​។ បន្ទាប់ពី​ឃើញ​ទិដ្ឋភាព​នេះ ខ្ញុំ​មិនបាន​ហូប​អ្វី​សោះ​រយៈ​មួយអាទិត្យ​។ ខ្ញុំ ស្នាក់នៅ​ភូមិ​នោះ​ដល់​ឆ្នាំ​១៩៧៩ នៅពេលដែល​របប​នោះបាន​ដួលរលំ​៕ ល​